Connect with us

ព័ត៌មានជាតិ

ព្រះសព សម្ដេចក្រុម​ព្រះ នឹងត្រូវតម្កល់ធ្វើបុណ្យរយៈពេល ៣ថ្ងៃ មុនពេលប្រារព្ធពិធីបូជាថ្វាយព្រះភ្លើង

បានផុស

នៅ

គណបក្សហ្វ៊ុនស៊ិនប៉ិច នៅយប់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១នេះ បានជូនដំណឹងជាផ្លូវការថា ព្រះសព សម្ដេចក្រុម​ព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះ​ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងត្រូវយាងដង្ហែមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ តាមទីនាំងយន្ដហោះពិសេស ពីប្រទេសបារាំង។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យ​ទិក្ខិណានុ​ប្បទាន តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីជាតិ នៅអតីតព្រះដំណាក់ចាស់ លេខ ២២-២៤ ផ្លូវ ២១៤ (សម្ដេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់កម្ពុជាថ្មីបន្ថែមថា តាមគម្រោង ព្រះសព របស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យរយៈពេល ៣ថ្ងៃ មុនពេលប្រារព្ធពិធីបូជាព្រះភ្លើង ថ្វាយព្រះសព នៅមុខវត្តបទុមវតី នារាជធានីភ្នំពេញ។

សូមជម្រាបថា សម្ដេចក្រុមព្រះនរោត្ត រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម