ព័ត៌មានជាតិ
លោក ជិន ម៉ាលីន និងមន្ត្រី ២រូបទៀត បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ ពីសាកល វិទ្យាល័យ នាទីក្រុងឆុងឈីង
ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការចំនួន ៣រូប នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១នេះ បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ នៅសាកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវនៅទីនោះ អស់រយៈពេល ៣ឆ្នាំ ទាំងទៅផ្ទាល់ និងពីចម្ងាយ។
ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការទាំង ៣រូបនោះ រួមមាន៖
១. លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌
២. លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
៣. លោក ធិន វុត្ថា នាយករងខុទ្ទកាល័យនៃក្រសួងយុត្តិធម៌
សូមជម្រាបថា ការបន្តសិក្សាថ្នាក់បណ្ឌិត របស់មន្ត្រីកម្ពុជាទាំង ៣រូបខាងលើនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាលចិន។
កម្មវិធីបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ និងបានធ្វើការជ្រើសរើស និងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិត និងអនុបណ្ឌិតមាន ១៦រូប និងវគ្គជំនាញខ្លីៗមាន ៤០រូប៕




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា