Connect with us

ព័ត៌មានជាតិ

អគារ​​និង​ផ្លូវ​ច្រក​ទ្វារ​ស្ទឹងបត់​ជាប់ព្រំដែន​ថៃ សម្រេច​បាន ៣០ ភាគរយ

បានផុស

នៅ

គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ សម្រេចបាន ៣០ ភាគរយ។

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​ រួម​ទាំង​ប្រតិភូ​មកពី​ប្រទេស​ថៃ បាន​ចុះត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ ដើម្បី​តាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការទិសដៅ ដើម្បីរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរកម្ពុជានិងថៃ។

លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng ដែល​ទទួល​បន្ទុក​សាងសង់​ច្រកទ្វារអន្តរជាតិ​ស្ទឹងបត់បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងអនុវត្តការងារសម្រេចបាន​ជាង​ ៣០ ភាគរយ ហើយក្រុមហ៊ុននឹងបញ្ចប់ទៅតាមផែនការកំណត់។

ស្ពានស្ទឹងបត់

ច្រកទ្វារអន្តរជាតិស្ទឹងបត់ជាផ្នែកមួយនៃគម្រោងកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ សម្រាប់អភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ក្រោមទឹកប្រាក់ប្រមាណ ២៦ លានដុល្លារអាមេរិក។

ច្រកទ្វារអន្តរជាតិថ្មី​ដែល​កំពុង​សាងសង់​នេះ​ នៅពេល​ដាក់​ឲ្យដំណើរការ​នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ កាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។ រថយន្តដឹកទំនិញតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យបំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយដែល​នឹង​កាត់បន្ថយពេលវេលាក្នុងត្រួតពិនិត្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម