ព័ត៌មានជាតិ
សម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាឲ្យអភិបាលរាជធានីខេត្តចុះបិទហាងឬកន្លែងលក់ដូរណាមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល
ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តចុះបិទហាងឬកន្លែងលក់ដូរទាំងឡាយណាមិនបានអនុវត្តត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។
ការដាក់ចេញបទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីមានហាងមួយមានការឆ្លងជំងឺកូវីដ១៩ច្រើននាក់ដែលបណ្តាលមកពីហាងនោះ មិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជារក្សាគម្លាតបុគ្គល ពាក់ម៉ាស់និងការលាងដៃជាដើម។
តាមរយៈសារជាសំឡេងដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រីបានស្នើឲ្យអភិបាលរាជធានីខេត្តទាំងអស់ចុះពិនិត្យមើលតាមកន្លែងលក់ដូរ ហាង ផ្សារ អគារលក់ដូរនានាណែនាំឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចបានបន្តថា ក្នុងករណីហាងឬកន្លែងណាមួយមិនអនុវត្តតាមទេអាជ្ញាធរត្រូវប្រើអំណាចរបស់រដ្ឋបាលរាជធានីខេត្តបិទទីកន្លែងនោះជាបណ្តោះអាសន្នសិនដើម្បីទប់ស្កាត់កុំឲ្យមានការចម្លងទៅក្នុងសហគមន៍ដូចហាងខាងលើទៀត។
សម្តេចបានបន្ថែមទៀតថា ការដែលហាងឬទីកន្លែងមួយចំនួនអនុវត្តមិនបានត្រឹមត្រូវនេះក៏ជាធ្លោះធ្លោយមួយរបស់អាជ្ញាធររាជធានីខេត្ត ស្រុក ឃុំនិងភូមិផងដែរ។ ដូចនេះស្នើឲ្យមានការអនុវត្តឲ្យបានតឹងតែងនិងម៉ត់ចត់ជាទីបំផុតចំពោះវិធានការអនាម័យ រក្សាគម្លាតបុគ្គលម្នាក់ៗនិងពាក់ម៉ាសឲ្យបានគ្រប់ៗគ្នាពិសេសអ្នកលក់ដូរនិងអតិថិជនត្រូវអនុវត្តដូចគ្នាដើម្បីការពារកាឆ្លងរីករាលដាលនៅក្នុងសង្គមជាបន្តទៀត៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ