ព័ត៌មានជាតិ
ក្រោយជួសជុលកំពង់ទឹក ប្រាសាទបារាយណ៍មេបុណ្យ នៃទីលានព្រះពន្លាជ័យ បានសម្ពោធឲ្យប្រើប្រាស់
ប្រាសាទបារាយណ៍មេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពេលជួសជុលកំពង់ទឹក នៃទីលានព្រះពន្លាជ័យរួចរាល់ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១

ការសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការចូលរួមពី លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត និងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់ទៀត ក្នុងពិធីនោះ បាននិមន្តព្រះសង្ឃ ២៥០ អង្គ បិណ្ឌបាត្រ ផងដែរ។


លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថាសក្តានុពលបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងខេត្តបន្ទាយមានជ័យ មានប្រាសាទ ៣២ កន្លែង ទួលប្រាសាទ ៤៥២ កន្លែង ទួលបុរាណ ១១៧ កន្លែង ទួលកប់សពបុរាណ ៩៨ កន្លែង ស្ថានីយ៍កំណាយ (ផ្លូវការ) ៣ កន្លែង ស្ពានបុរាណ ១០ កន្លែង ផ្លូវបុរាណ ៦ ខ្សែ ស្រះបុរាណ ១២៣ កន្លែង បារាយណ៍ ១៥ កន្លែង។ សក្តានុពលទាំងនេះ បាននិងកំពុងអភិរក្ស យ៉ាងយកចិត្តទុកដាក់ របស់មន្ត្រីជំនាញមន្ទីរវប្បធម៌ អង្គការពាក់ព័ន្ធ អាជ្ញាធរដែនដី ក្នុងបំណងទុកឲ្យបងប្អូនប្រជាពលរដ្ឋ យុវជន កុមារ និងភ្ញៀវយល់ដឹងច្បាស់ពីតម្លៃវិសេសវិសាល នៃបេតិកភណ្ឌជាតិ និងជុំរុញឲ្យពួកគេ ចូលរួមថែរក្សា ការពារ លើកកម្ពស់មរតក កេរដំណែលរបស់បុព្វបុរសយើងផងដែរ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តថា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានរួមជាមួយមន្ត្រីជំនាញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអភិរក្ស និងជួសជុល ក្រុមតំបន់ប្រាសាទបន្ទាយឆ្មារ ដូចជា រោងទងប្រាសាទបន្ទាយឆ្មារ ប៉ែកខាងលិច ធ្វើផ្លូវស្ពានដើរ ក្នុងប្រាសាទបន្ទាយឆ្មារ ធ្វើកំណាយផ្លូវទឹកបុរាណ ក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ ធ្វើស្ពានឈើ ទៅប្រាសាទបារាយណ៍មេបុណ្យ ដែលវែងថ្មើរជើងជាងគេក្នុងប្រទេសកំណាយជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យ ដែលចំណាយ ថវិកាសរុប ចំនួន ៨៦៧.១៧៣ ដុល្លារ ក្នុងនោះ ចំណាយលើសម្ភារៈជួសជុល ចំនួន ៤៣.០០៣ ដុល្លារ ចំណាយលើកម្លាំងពលកម្ម អស់ចំនួន ៤៥៤.១៧០ ដុល្លារ។

លោក អ៊ុំ រាត្រី បានបន្តថាសរុបស្នាដៃ និងសមិទ្ធផលរបស់លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅបន្ទាយឆ្មារ និងនៅទូទាំងខេត្តបន្ទាយុមានជ័យ ក្នុងរយៈពេល ចុងក្រោយនេះ រួមមានៈ ១/ជួសជុលរោងទងប្រាសាទបន្ទាយឆ្មារ ខាងលិចឈៀងខាងត្បូង ២/ជួសជុលរានហាល ខាងកើតប្រាសាទបន្ទាយឆ្មារ ៣/ជួសជុលរោងទងប្រាសាទ បន្ទាយឆ្មារ ខាងលិចឈៀងខាងជើង ៤/ជួសជុលព្រះពន្លា បារាយណ៍មេបុណ្យ/៥-ជួសជុលស្ពានភ្ជាប់និស្ស័យ បារាយណ៍មេបុណ្យ៦សាងសង់ស្ពានឈើ ក្នុងប្រាសាទ បន្ទាយឆ្មារ សម្រាប់ភ្ញៀវដើរទស្សនា៧/រៀបចំរមណីយដ្ឋានអាងជជើងគ្រុស/៨-ស្ពានចំនួន ១០ កន្លែង៩/ផ្លូវចំនួន ៣០ ខខ្សែ១០/សាងសង់សាលាឆាន់ ចំនួន ១០ ខ្នង១១/សាងសង់សាលារៀន ១០ ខ្នង១២/សាងសង់មណ្ឌលសុខភាព ១២ ខ្នង និងជួសជុលវត្ត ចំនួន ៦ ខ្នង និងសាងសង់វត្តថ្មី ចំនួន ១២ ខ្នង ។
លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍អបអរ គោរពកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកស្រី ឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបាននិងបន្តខិតខំ អភិរក្សសម្បត្តិ បេតិកភណ្ឌវប្បធម៌ ក្នុងខេត្ត ហើយបានចំណាយ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជួសជួល និងអភិវឌ្ឍន៍សម្បត្តិទាំងនោះ បានយ៉ាងគត់មត់ សមស្របតាមបទដ្ឋាន និងមានប្រសិទ្ធភាព។


លោកស្រី រដ្ឋមន្ត្រី ភឿង សកុណា បានបន្តថា ពីឆ្នាំ២០០៩ មក ប្រាសាទបន្ទាយឆ្មារ ទទួលការកិច្ចអភិរក្ស ដោយថវិកាជាតិ ថវិកាមូលនិធិអង្គរ និងថវិកាដៃគូជាតិ សប្បុរសជន និងអន្តរជាតិហើយពីឆ្នាំ២០១៧ មក ទទួលបានថវិកា ពីដៃគូជាតិ គឺលោកស្រី ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសប្បុរសជននានា។ លោកស្រីបានបន្តថា សមិទ្ធផលទាំងនេះ មិនត្រឹមតែបានចូលរួមចំណែក លើកកម្ពស់ កេរតំណែល សម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើនការ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ