ព័ត៌មានជាតិ
លោក ម៉ម ប៊ុនហេង៖ កិច្ចការផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា កំពុងដំណើរការ
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា កិច្ចការផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា កំពុងដំណើរការទៅមុខ ដែលនឹងអាចលេចចេញរូបរាងនៅពេលឆាប់ៗនេះ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត មានប្រសាសន៍ខាងលើ ធ្វើឡើងបន្ទាប់ពីចប់ពិធី កម្ពុជាប្រគល់អំណោយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ០៣គ្រឿង ដល់ប្រទេសឡាវ នៅ ខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងនុឃាន) ក្រោមអធិបតីភាព លោកផ្ទាល់ និង លោក គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលឡាវ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១ នេះ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ថា ចំពោះកិច្ចការផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គឺយើងចង់ឱ្យតែកម្ពុជាបានផលិតវ៉ាក់សាំងនោះចេញរូបរាងនៅកម្ពុជាឱ្យបានឆាប់ទេ ដែលកិច្ចការនេះ ភាគីពាក់ព័ន្ធកំពុងដំណើរការ។ ចំណែកលទ្ធផលសម្រេចអាចចេញរូបរាងបាននៅពេលណា គឺមិនទាន់អាចកំណត់ពេលនេះបាននៅឡើយទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ខាងលើ បានបញ្ជាក់បន្តថា ការផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជានេះ ជាការងារមួយសំខាន់ណាស់ ដែលកម្ពុជាមានវ៉ាក់សាំងរបស់ខ្លួន ហើយអាចផលិត និងអាចចែកចាយទៅប្រទេសដែលមានតម្រូវការ ជាការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ។
គួរបញ្ជាក់ថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ កាលពីថ្ងៃម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សេន បានមានប្រសាសន៍ថានេះថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រឹងប្រែងស្វះស្វែងរក ទាំងការទិញវ៉ាក់សាំង និងគម្រោងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩យ៉ាងដូច្នេះ ក៏ព្រោះតែគេមិនដឹងថា ជំងឺរាតត្បាតមួយនេះ នឹងត្រូវបញ្ចប់នៅពេលណានោះទេ ដោយប្រទេសកម្ពុជា បានស្នើប្រទេសចិន ដើម្បីផលិតវ៉ាក់សាំង ដែលជាផលិតសម្រេច៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត