Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រគល់វ៉ាក់សាំង ៥០ ម៉ឺនដូស និងរថយន្ត៣ គ្រឿង ជូនរដ្ឋាភិបាលឡាវ

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​ ០៣ ខែធ្នូ ឆ្នាំ​ ២០២១​ នេះ កម្ពុជាប្រគល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជាអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ដែល​ពិធី​ប្រគល់ និង​ទទួល ធ្វើ​នៅ​ខេត្តស្ទឹងត្រែង ព្រំដែន​កម្ពុជា​-​ឡាវ (​ត្រពាំង​គ្រៀល​-​ណង​នុ​ឃាន​) រវាង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក គី​កែវ ខាយ​ខាំ​ភី​ធួ​ង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យ​រដ្ឋាភិបាល​ឡាវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​ប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា កម្ពុជា​-​ឡាវ មាន​ចំណងមិត្តភាព​ជា​ប្រពៃណី ជា​បងប្អូន​ដ៏​យូរអង្វែង​មកហើយ និង​ក៏មាន​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ដើម្បី​នាំមក​នូវ​សន្តិភាព មិត្តភាព សន្តិសុខ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ផលប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ​ក៏ដូចជា​នៅក្នុង​តំបន់។ លោក​ថា ការចូលរួម​វិភាគទាន​ជា​លើក​ទី​៣ របស់​កម្ពុជា​នាពេលនេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ឡាវ ហើយ​គឺជា​ការបង្ហាញ​នូវ​កាយវិការ​មនោសញ្ចេតនា​ជា​បងប្អូន និង​សាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា​ជាមួយ​ប្រជាជន​ឡាវ​នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួប​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មានមក​ពីមុន​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សម្ដែង​ក្តី​សង្ឃឹមថា ទំនាក់ទំនង​ល្អប្រសើរ​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ និង​កាន់តែ​រីកចម្រើន រឹងមាំ នាំមក​នូវ​សុខដុម និង​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម ជា​និរន្តរ៍ ដល់​ប្រជាជាតិ​យើង​ទាំងពីរ ដើម្បី​រួមចំណែក​ផងដែរ​ដល់​ការអភិវឌ្ឍ​នៅក្នុង​តំបន់​។​

​ចំណែក​លោក គី​កែវ ខាយ​ខាំ​ភី​ធួ​ង បាន​បញ្ជាក់ថា ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​លោក​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្ដល់ជំនួយ​ដ៏​មានតម្លៃ​នេះ។ លោក​ថា ទោះបីជា​ប្រទេស​កម្ពុជា​ទទួលរង​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដូចគ្នា តែ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​ជំនួយ​ដ៏​មានតម្លៃ​មកដល់​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ដែល​ជំនួយ​នេះ​បានបង្ហាញ​អំពី​ទំនាក់ទំនង សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ក្នុងនាម​ជា​ប្រទេស​ជា​ភូមិ​ផង​របង​ជាប់​គ្នា ។​

​លោក​ថា ជំនួយ​ទាំងនេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ នៅក្នុង​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​ប្រទេស​ឡាវ​កំពុងតែ​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន ហើយ​ជាពិសេស​នឹង​ជួយ​ការការពារ​ដល់​សហគម​ន៍ និង​ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ​៥ ០​ភាគរយ​នៅ​ចុងឆ្នាំ​ ២០២១ ​នេះ​។​ ជំនួញ​នេះ ក៏​នឹងចូលរួម​ឱ្យ​ការ​ត្រឡប់មកវិញ​នូវ​ការរស់នៅ​ជាធម្មតា ជា​ប្រក្រតីភាព​ឡើងវិញ ក៏ដូចជា​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ផងដែរ​។​

​សូមបញ្ជាក់ថា ការប្រកាស​ផ្តល់ជំនួយ​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយ​នៅពេលនោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បានសម្រេច​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វាក់​ចំនួន​៥០​ម៉ឺន​ដូ​ស និង​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​៣ គ្រឿង ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ ទន្ទឹមនឹងនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បានផ្តល់​នូវ​ទឹកប្រាក់​ចំនួន ១៣ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ផងដែរ ក្នុងនោះ ៣​លាន​ដុល្លារ ជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ ១០ ​លាន ដុល្លារ ជា​ថវិកា​របស់​សប្បុរសជន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម