ព័ត៌មានជាតិ
ខេត្តចន្ទបុរី ត្រៀមទទួលពលករខ្មែរតាមកិច្ចព្រមព្រៀង ២ ម៉ឺននាក់ ចូលទៅធ្វើការ
រដ្ឋាភិបាលថៃ បានអនុញ្ញាតរួចរាល់ហើយ ក្នុងកិច្ចពិភាក្សាគ្នាដាក់ឲ្យបើកច្រកទ្វារព្រំដែនឡើងវិញ ពិសេសការទទួលយកពលករខ្មែរតាមកិច្ចព្រមព្រៀងចំនួន ២ ម៉ឺននាក់ ដើម្បីចូលទៅធ្វើការក្នុងខេត្តចន្ទបុរីនាពេលឆាប់ខាងមុខនេះ។ ពលករខ្មែរ ដែលអនុញ្ញាតឲ្យចូលទៅធ្វើការនៅក្នុងខេត្តនេះ តម្រូវឲ្យចាក់វ៉ាក់សាំងរួចរាល់ពេញលេញយ៉ាងតិចចំនួន២ដូស។ នេះជាការបញ្ជាក់របស់លោក សុថេ ថងយាំ អភិបាលខេត្តចន្ទបុរី ប្រទេសថៃ ។

ការលើកឡើងរបស់លោក សុថេ ថងយាំ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តិពីកិច្ចសហប្រតិបត្តិការរវាងខេត្តប៉ៃលិននិងខេត្តចន្ទបុរីប្រទេសថៃកាលពីថ្ងៃទី ២ ធ្នូ ២០២១ ដោយមានការ ចូលរួមពីភាគីកម្ពុជាមានអភិបាលខេត្តបាត់ដំបងលោក សុខ លូ និង អភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ ។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាការងារក្នុងការសម្របសម្រួល និងនីតិវិធីជូនដល់ពលករខ្មែរ ដែលត្រូវចូលធ្វើការនៅក្នុងខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃ ក្នុងអំឡុងពេលដែលប្រទេសថៃគ្រោងនឹងធ្វើការបើកច្រកទ្វារព្រំដែនទទួលពលករ ដែលនៅក្នុងខេត្តបាត់ដំបង និងប៉ៃលិននាពេលខាងមុខនេះ។ ដោយឡែក ចំពោះការអនុញ្ញាតឲ្យពលករអាចចូលទៅធ្វើការនៅប្រទេសថៃ គឺត្រូវអនុវត្តវិធានការសុខាភិបាលនៃប្រទេសទាំង ២ និងត្រូវតែមានការចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ(២ដូស)ត្រូវធ្វើតេស្តរកកូវីដ -១៩ និងធ្វើចត្តាឡីស័កហើយពលករទាំងនោះ ត្រូវបានម្ចាស់អាជីវកម្ម ឬសហគ្រាសរបស់ភាគីថៃទំនាក់ទំនងផ្ទាល់ និងទទួលខុសត្រូវលើពលករទាំងនោះ។

លោក សុថេ ថងយាំ មានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលថៃបានអនុញ្ញាតរួចរាល់ហើយក្នុងកិច្ចពិភាក្សាគ្នាដាក់ឲ្យបើកច្រកទ្វារព្រំដែនឡើងវិញ ពិសេសទទួលពលករខ្មែរតាមកិច្ចព្រមព្រៀងចំនួន២ ម៉ឺននាក់ ដើម្បីចូលទៅធ្វើការក្នុងខេត្តចន្ទបុរី សម្រាប់រដូវប្រមូលផលផ្លែឈើហូបផ្លែ ដែលមានរយៈពេលប្រមាណ ៣-៤ ខែ ខណៈដែលប្រទេសថៃខ្វះកម្លាំង ពលកម្មក្នុងការប្រមូលផលផ្លែឈើ ។

លោក សុថេ ថងយាំ ក៏បានគូសបញ្ជាក់ផងដែរថា ការទទួលពលករខ្មែរទៅធ្វើការក្នុងខេត្តចន្ទបុរី គឺតម្រូវឲ្យពលករដែលបានចាក់វ៉ាក់សាំងរួចរាល់ពេញលេញយ៉ាងតិចចំនួន ២ ដូស និងតាមគោលការណ៍ការអនុញ្ញាតឲ្យចូលទៅបំពេញការងារស្របច្បាប់នៅក្នុងប្រទេសថៃដោយផ្អែកលើខ្លឹមសារនៃអនុស្សារណៈរួមគ្នា។

ការបើកច្រកទ្វាព្រំដែនអន្តរជាតិបានឡែមខេត្តចន្ទបុរី និង ច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបង,ច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន មិនត្រឹមតែដើម្បីទទួលពលករខ្មែរ នោះទេ វាមានសារសំខាន់ក្នុងការដោះដូរផលិតផលកសិកម្ម និងអ្នកទេសចរទៅវិញទៅមកឡើងវិញក្នុងជំហានសាកល្បង ដើម្បីឈានទៅដល់ការបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនាពេលខាងមុខ ៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ