ព័ត៌មានជាតិ
មនុស្សចាស់ជរា ១០០នាក់ នៅខណ្ឌទួលគោកទទួលបានអាវរងា ភួយ ក្រមា និងថវិកាពីសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត
មនុស្សចាស់ជរាចំនួន ១០០នាក់ មកពីសង្កាត់ទាំង ១០ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ទទួលបានអាវរងា ភួយ ក្រមា និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ខណៈដែលអាកាសធាតុ បានចាប់ផ្តើមចុះត្រជាក់។
ពិធីសំណេះសំណាល និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋចាស់ជរា នៅក្នុងខណ្ឌទួលគោកនេះ បានធ្វើឡើងនាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋចាស់ជរាទាំង ១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ភួយ ១ អាវរងារ ១ ក្រម៉ា ១ និងថវិកា ចំនួន ៥០,០០០រៀល។
សូមជម្រាបថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រគល់អំណោយរបស់សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនសមាជិក-សមាជិកា សមាគមមនុស្សចាស់ ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១កន្លងមកនេះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ បង្កើតកម្មវិធីដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានដូចជា៖ អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿន និងទាន់ពេលវេលា ពោលគឺកម្មវិធីនេះត្រូវរៀបចំឡើង កុំឲ្យហួសពីថ្ងៃអាទិត្យក្នុងសប្តាហ៍នេះ។
អនុវត្តតាមការណែនាំនេះ ទើបលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ រៀបចំជាកម្មវិធីសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋចាស់ជរាទាំង ១០០នាក់នេះ តែម្តង៕
អត្ថបទ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់