ព័ត៌មានជាតិ
រឿងថ្មីបន្ថែមជុំវិញការចោទម្ចាស់សណ្ឋាគារខេត្តសៀមរាប វាយរបងវត្ត
សៀមរាប៖ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី ករណីសណ្ឋាគារស្ទឹងសៀមរាប វាយរបងវត្ត និង ដាក់ម៉ាស៊ីនភ្លើងក្នុងវត្តរួចមកគណៈកម្មការវត្តព្រហ្មរ័ត្ន បានចេញសេចក្តីបំភ្លឺឡើងវិញ ពាក់ព័ន្ធនឹងការរៀបចំរបងវត្តតែប៉ុណ្ណោះ។
យោងតាមហ្វេសបុកផ្លូវការរបស់វត្តព្រះព្រហ្មរ័ត្ន បានបង្ហោះកាលពីថ្ងៃទី០២ខែធ្នូឆ្នាំ២០២១ថា តាមពិតភាគីសណ្ឋាគារស្ទឹងសៀមរាប ពុំបានវាយរបងវត្តទេ ដោយគ្រាន់តែកែលម្អត្របកឈូករបងវត្ត ដែលមានសភាពចាស់និងមានការប្រេះស្រាំ ដោយសារមិនទាន់បានលាបថ្នាំ។ ក្នុងការកែលម្អនេះ ភាគីសណ្ឋាគារបានរកជាងចម្លាក់មកធ្វើការជួសជុលឡើងវិញ តាំងពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ ហើយការជួសជុលនេះរួមមាន៖
១- បិទក្បាច់ចម្លាក់លើរបងវត្ត ដែលមិនទាន់បានបិទ
២- ជួសជុល កែលម្អ ក្បាច់ត្របក ដែលមានសភាពចាស់ និងប្រេះទ្រាំ ឡើងវិញ
៣- លាបថ្នាំពណ៌លើក្បាច់ចម្លាក់ លើផ្ទៃជញ្ជាំង និងលើអក្សរ ដែលចាស់ឲ្យថ្មីឡើងវិញ
៤- លាបថ្នាំពណ៌លើក្បាច់ចម្លាក់ លើផ្ទៃជញ្ជាំង លើអក្សរ និងត្របកឈូក ដែលបានជួសជុលកែលម្អឡើងវិញ។
ការកែលម្អខាងលើ មានបញ្ជាក់នៅក្នុងកិច្ចសន្យាស្ដីពីការបិតក្បាច់ចម្លាក់ និងលាបថ្នាំពណ៌លើជញ្ជាំង និងអក្សររបងវត្ត រវាងភាគីម្ចាស់សំណង់ និងភាគីជាង ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដូចមានភ្ជាប់ជូនខាងក្រោមស្រាប់។
ដោយសារក្បាច់ចម្លាក់ដែលត្រូវធ្វើមានច្រើនក្បាច់ខុស ហើយជាងត្រូវចាក់ពុម្ពក្បាច់ទើបត្រូវប្រើពេលយូរ ហើយមានការយឺតយ៉ាវបណ្តាលឲ្យមានភ័ន្តច្រឡំ។ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នេះ ជាងបានលាបថ្នាំពណ៌លើផ្ទៃជញ្ជាំង និងអក្សររួចហើយ។ រីឯក្បាច់ចម្លាក់ផ្សេងទៀត បានកំពុងធ្វើជាបន្តបន្ទាប់ទៀត។
គណៈកម្មការវត្តព្រះព្រហ្មរ័ត្ន បានសម្តែងការត្រេកអរ ខណៈដែលម្ចាស់សណ្ឋាគារស្ទឹងសៀមរាប បានជួយសាងសង់របងវត្តនិងបានយល់ព្រមដកម៉ាស៊ីនភ្លើងចេញវិញ។
លោកហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី០៣ខែធ្នូនេះថា មន្ត្រីជំនាញរបស់លោកបានរាយការណ៍មកថា ទីតាំងសំណង់ស្ថិតនៅលើគំរោងផ្លូវ ៣៨ខ្សែ ដែលបានរុះរើអគារចាស់និងធ្វើអគារថ្មី៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»