ព័ត៌មានជាតិ
ខឹងឪពុកម្តាយឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃពេក កូនស្រីសម្រេចចិត្តលេបថ្នាំបញ្ចប់ជីវិត
រតនគិរី ៖ ស្ត្រីម្នាក់សម្រេចចិត្តបញ្ចប់ជីវិតទាំងនៅវ័យក្មេងដ៏ស្រស់ស្អាត បន្ទាប់ពីមានវិបត្តិនៅក្នុងគ្រួសាររបស់ខ្លួន។
បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ គន្ទៀង គុយ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

លោក ក្លល ថើង អធិការស្តីទីនគរបាលស្រុកលំផាត់បានឲ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ ថា
ជនរងគ្រោះមានឈ្មោះ គុយ វីណា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរបុគ្គលិកពេទ្យឯកជន(ពេទ្យស្កាយអ៊ីននៅខេត្តរតនគិរី)មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ។
ដោយមូលហេតុជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ ខឹងនិងឪពុកម្ដាយឈ្លោះប្រកែកគ្នាជាច្រើនដងដោយខ្លួនខ្មាសអ្នកជិតខាងពេក។

លោកថា កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះបានចេញពីធ្វើការនៅក្នុងខេត្តមកហូបបាយពេលល្ងាចជួបជុំសមាជិកក្នុងគ្រួសារ ហើយបានចូលសម្រាករៀងៗខ្លួន ដូចសព្វមួយដង។
ដោយឡែកតែជនរងគ្រោះមិនបានចូលសម្រាកនោះទេ ដោយនៅសរសេររបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន លុះមកដល់ម៉ោងប្រហែលម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែធ្នូនេះ ម្ដាយរបស់ជនរងគ្រោះបានលឺសម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើង នឹកស្មានថា មានចោរចូលលួចគាស់ផ្ទះ រួចក៏បានដាស់ឪពុករបស់ជនរងគ្រោះឲ្យងើបមើល ប៉ុន្តែមិនបានឃើញមានអ្វីគួរឲ្យចម្លែកនោះទេ ក៏ចូលមកក្នុងផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើក្ដារ មានអាការៈ ដង្ហក់និងក្អួតចង្អោរ ភ្លាមៗនោះដែរ ក្រុមគ្រួសាររងគ្រោះក៏បានរកឡានអ្នកភូមិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពេលទៅដល់ពេទ្យ ជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយនោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកលំផាត់ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២ បានធ្វើកោសល្យវិច័យសព និងការសាកសួរប្រមូលព័ត៌មាននៅកន្លែងកើតហេតុ បានធ្វើការសន្និដ្ឋានថា ករណីនេះ ជាករណីធ្វើអត្តឃាដដោយខ្លួនឯង លេបថ្នាំសម្លាប់ខ្លួន ពិតប្រាកដមែនប៉ុន្តែមិនបានស្គាល់ថ្នាំជនរងគ្រោះលេបនោះទេ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច៕
ដោយ ៖ អ៊ុច សាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?