Connect with us

ព័ត៌មានជាតិ

ខឹង​ឪពុកម្តាយ​ឈ្លោះប្រកែក​គ្នា​ជា​រៀងរាល់ថ្ងៃ​ពេក​ កូនស្រីសម្រេចចិត្ត​លេបថ្នាំ​បញ្ចប់ជីវិត​

បានផុស

នៅ

រតនគិរី ៖ ស្ត្រី​ម្នាក់​សម្រេចចិត្ត​បញ្ចប់ជីវិត​ទាំង​នៅ​វ័យក្មេង​ដ៏​ស្រស់ស្អាត បន្ទាប់ពី​មាន​វិបត្តិ​​នៅក្នុង​គ្រួសារ​របស់ខ្លួន​។

បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្ទះ​ឈ្មោះ គ​ន្ទៀ​ង គុយ ស្ថិតនៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្តរតនគិរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ក្ល​ល ថើ​ង អធិការ​ស្តីទី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ​នេះ ថា
​ជនរងគ្រោះ​មានឈ្មោះ គុយ វី​ណា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ព្រៅ មុខរបរ​បុគ្គលិក​ពេទ្យ​ឯកជន​(​ពេទ្យ​ស្កា​យ​អ៊ី​ន​នៅ​ខេត្តរតនគិរី​)​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ដោយ​មូលហេតុ​ជនរងគ្រោះ​មាន​វិបត្តិ​ក្នុង​គ្រួសារ ខឹង​និង​ឪពុកម្ដាយ​ឈ្លោះប្រកែក​គ្នា​ជាច្រើន​ដងដោយ​ខ្លួន​ខ្មាស​អ្នកជិតខាង​ពេក​។

លោក​ថា កាលពី​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ ជនរងគ្រោះ​បានចេញ​ពី​ធ្វើការ​នៅក្នុង​ខេត្ត​មក​ហូបបាយ​ពេល​ល្ងាច​ជួបជុំ​សមាជិក​ក្នុង​គ្រួសារ ហើយ​បាន​ចូល​សម្រាក​រៀងៗ​ខ្លួន ដូច​សព្វមួយដង​។​
ដោយឡែក​តែ​ជនរងគ្រោះ​មិនបាន​ចូល​សម្រាក​នោះទេ ដោយនៅ​សរសេរ​របាយការណ៍​ប្រចាំថ្ងៃ​របស់​ខ្លួន លុះ​មកដល់​ម៉ោង​ប្រហែល​ម៉ោង​៣​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​៦ ខែធ្នូ​នេះ ម្ដាយ​របស់​ជនរងគ្រោះ​បានលឺ​សម្លេង​កន្ត្រាក់ដៃ កន្ត្រាក់ជើង នឹក​ស្មាន​ថា ​មាន​ចោរ​ចូល​លួច​គាស់​ផ្ទះ រួច​ក៏បាន​ដាស់​ឪពុក​របស់​ជនរងគ្រោះ​ឲ្យ​ងើប​មើល ប៉ុន្តែ​មិនបាន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ចម្លែក​នោះ​ទេ ក៏​ចូលមក​ក្នុងផ្ទះ​វិញ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​នៅលើ​ក្ដារ មាន​អាការៈ ដង្ហក់​និង​ក្អួតចង្អោរ ភ្លាមៗ​នោះដែរ​ ក្រុមគ្រួសារ​រងគ្រោះ​ក៏បាន​រក​ឡាន​អ្នកភូមិ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្រោយពេល​ទៅដល់​ពេទ្យ ជា​អកុសល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​នោះ​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​លំផាត់ កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំល្បាំ​ង​២ បាន​ធ្វើ​កោសល្យវិច័យ​សព និង​ការសាកសួរ​ប្រមូល​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បានធ្វើការ​សន្និដ្ឋាន​ថា​ ករណីនេះ ជា​ករណី​ធ្វើអត្តឃាដ​ដោយ​ខ្លួនឯង លេបថ្នាំ​សម្លាប់​ខ្លួន ពិតប្រាកដ​មែន​ប៉ុន្តែ​មិនបាន​ស្គាល់​ថ្នាំ​ជនរងគ្រោះ​លេប​នោះទេ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​៕
ដោយ ៖ អ៊ុច សា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៥២ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៥៤ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៥៨ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម