Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា

បានផុស

នៅ

លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ តាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ និងក្នុងនាមប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្ស គ.២៧ បានចេញញត្តិគាំទ្រ លោក ឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈញត្តិគាំទ្រចុះថ្ងៃទី០២  ខែធ្នូ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា ក្នុងនាមប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្ស គ.២៧ និងក្នុងនាមរូបលោកផ្ទាល់ សូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលប្រកាសគាំទ្រពេញលេញសម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី កម្ពុជាតាមរយៈការបោះឆ្នោត នាពេលអនាគត។ សម្តេចតេជោ បានប្រកាសបែបនេះកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា៖« ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយសក្តានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាសម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ពោលគឺពិតជាសក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសម្តែងក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោកបណ្ឌិត ហ៊ុន ម៉ាណត នឹងបន្តវេនដឹកនាំថែរក្សា “សន្តិភាព” ការពារបូរណភាពទឹកដី លើកកម្ពស់កិត្យា​នុភាពជាតិ និងវិបុលភាព ក្នុងបេសកកម្មដ៏សែនឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឲ្យកាន់តែរីកចម្រើនឈានទៅរកភាពជឿនលឿន និងសម្បូរសប្បាយនៅក្នុងយុគសម័យបច្ចេកវិទ្យាឲ្យបានរុងរឿងជានិច្ចនិរន្ត។

គួររំលឹកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។ ទោះជាយ៉ាងណា សម្តេចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីជាច្រើន ប៉ុន្តែលោកឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពេញលេញពីសម្តេចតែម្តង។ បច្ចុប្បន្ន​នេះ លោក ហ៊ុន ម៉ាណែត  គឺជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ លោក ក៏ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាផងដែរ។

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ នាទី មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ២៣ នាទី មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម