Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​បន្ត​ផ្តល់​ម៉ាស​ចំនួន​៤​ម៉ឺន​និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង​ជូន​​ស្នងការ​នគរបាល​រាជធានី ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ឃួ​ង ស្រេង បានផ្តល់​ម៉ាស​ចំនួន​៤០០០០​ម៉ាស​
​និង​ឧបករណ៍​បំពង​សំឡេង​ចំនួន​៤០​គ្រឿង ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​០៦​ខែវិច្ឆិកា​នេះ លោក​អភិបាល​រាជធានី​ក៏បាន​ចុះ​ត្រួតពិនិត្យ​គ្រប់​គោលដៅ​នៃ​ស្តុ​ប​នីមួយ ខណៈ​កងកម្លាំង​ទាំងអស់​កំពុង​ពង្រាយ​ក្នុង​ចែក​ម៉ាស​ជូន​អ្នកដំណើរ​និង​បំពង​សំឡេង​តាម​ឃោស​ន​ស័ព្ទ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​រាជធានី​បានបញ្ជាក់​ឲ្យ​ដឹងថា អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានផ្តល់​ម៉ាស​ចំនួន​៤០០០០​ម៉ាស មីក្រូ​សម្រាប់​បំពង​សំឡេង​ចំនួន​៤០​គ្រឿង​មក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ លោក​បាន​បន្ត​ចែក​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​ចំនួន​២២​គោលដៅ​នៅតាម​ស្តុ​ប ដើម្បី​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ពិសេស​ប៉ូលីស​ចរាចរណ៍​ធ្វើ​ការចែក​បន្តទៅ​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ដែល​មិន​ពាក់​ម៉ាស​។ ចំណែក​មីក្រូ​បំពង​សម្លេង ក៏បាន​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ​ព្រម​គ្នា​ផងដែរ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ខណៈដែល​ជំងឺ​នេះ​កំពុង​រីក​រាលដាល​ចូលដល់​សហគមន៍​ហើយ​នោះ​។

ចំពោះ​គោលដៅ​សំខាន់ៗ​ទាំង ២២ មានដូចជា គោលដៅ ១ – ស្តុ​ប BKC ២- ស្តុ​ប ពេទ្យ​ចិន​
៣- ស្ត​ប បូកគោ ៤- ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​
៥- ស្តុ​ប​អង្គឌួង ៦- ស្តុ​ប​ក្រសួង​អប់រំ ៧- ស្តុ​ប​ជលផល​
៨- ស្តុ​ប ក្តាន់​ពីរ ៩- ស្តុ​ប អាងទឹក ១០ – ស្តុ​ប​ចេនឡា​
១១- ស្តុ​ប​ទួល​សង្កែ ១២- ស្តុ​ប កាំ​កូ ១៣- ស្ពាន​អាកាស​៧​មករា ១៤- ស្តុ​ប ២០០៤​កែង ទ្រុងមាន់​
១៥- ស្តុ​ប​២០០៤ កែង ២៧១ ,១៦- ស្តុ​ប ២៧១ កែង ៣៧១, ១៧- ស្តុ​ប​ស្ពានដែក ។​

​គោលដៅ​ក្នុង​ខណ្ឌ​ចំនួន​៥ រួមមាន​៖
១- ខណ្ឌទួលគោក ស្តុ​ប​ផ្សារ​ដើម​គរ ២- ខណ្ឌ​៧​មករា ស្តុ​ប​នាង​គ​ង្ហី​ង ៣- ខណ្ឌដូនពេញ ស្តុ​ប​នាគ​បាញ់​ទឹក​
៤- ខណ្ឌចំការមន ស្តុ​ប​បឹងត្របែក ៥- ខណ្ឌ​បឹង​កេងកង ស្តុ​ប​វត្ត​មហាមន្ត្រី ។​
ចំពោះ​ខ្លឹមសារ​តាម​ឃោស​ន​ស័ព្ទ​គឺ​សូម​ពុក ម៉ែ អុំ ពូ មីង និង​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីត​-១៩ សូមមេត្តា​អនុវត្តន៍​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់​ខ្លួន ដូចជា​៖ ពាក់​ម៉ាស់​ជាប្រចាំ​ទោះ​ទៅ​ទីកន្លែង​ណាក៏ដោយ លាង​សម្អាត​ដៃ និង​សាប៊ូ ឬ​អាកុល​ជាប្រចាំ រក្សា​គំលាត​ពីគ្នា​ឲ្យ​បាន​ឆ្ងាយ មិន​ទៅ​ទីកន្លែង​ដែល​ការប្រមូលផ្ដុំ។

សង្ឃឹមថា ពុក ម៉ែ អុំ ពូ មីង និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ និង​ចូលរួម​នូវ​វិធានការ​ទាំងនេះ ដើម្បី​សុខភាព​យើងទាំងអស់គ្នា​និង​សូម​ធ្វើដំណើរ​ដោយ​សុវត្ថិភាព។

គួរ​បញ្ជាក់ថា សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ដំណាក់កាល​កូ​វីដ​-១៩​នេះ សម្តេច​បាន​ផ្តល់​ម៉ាស មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​លាន​ម៉ាស់​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្រីក្រ​ដែល​មិនមាន​លទ្ធភាព​ទិញ​ម៉ាស​យកមកប្រើ​ប្រាស់ ចែក​អ្នកដំណើរ​តាម​ដងផ្លូវ​។​បន្ថែម​ពីលើ​នេះ​ទៀត​កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ពិធី​បើក ការដ្ឋាន​សាង​ស និង កែលម្អ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​០១ គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល សំរាប់​រយៈពេល​១៥​ថ្ងៃ មានន័យថា ក្នុង​០១​ថ្ងៃ​២​ម៉ឺន​រៀល​ថែមទៀត៕
ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម