Connect with us

ព័ត៌មានជាតិ

ដាក់ម៉ាសុីនបូមទឹកខ្នាតធំ រំដោះទឹក​ចេញ​ពី​សង្កាត់ចំនួន ២ នៅ​ខណ្ឌ​ច្បារអំពៅ

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ​ កាលពីព្រឹកព្រលឹមថ្ងៃទី៤ខែធ្នូ បានដឹកយកម៉ាសុីនបូមទឹក​ខ្នាតដាក់បូមទឹកចេញពីទីតាំងសង្កាត់​ដែលរងការលិចលង់។

លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណះការសាលាខណ្ឌច្បារអំពៅ បាន​ដឹកនាំក្រុមការងារដឹកយកម៉ាសុីនបូមទឹកចំនួន២គ្រឿង មកដាក់បូមរំដោះទឹកចេញចំនួន២ទីតាំងគឺទី១នៅ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា និង​ទី​២​នៅ ចំណុចភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានការិយាល័យបានបន្តថា ចំពោះទីតាំងដែលរងការលិចលង់នេះ គឺនៅ សេសសល់ពីជំនន់ទឹកភ្លៀងកន្លងមក។មូលហេតុដែលមិនបានដាក់បូមឲ្យទាន់ពេលនោះ គឺដោយសារតែដាក់បូមនៅ ចំណុចដែលលិចលង់ខ្លាំងជាងគេគឺក្នុងសង្កាត់វាលស្បូវ សង្កាត់និរោធនិងសង្កាត់ព្រែកឯង។ នៅសល់២ទីតាំងនេះទើបចាប់ផ្តើមបូមរំដោះទឹកក្រោយគេដែលត្រូវចំណាយតែ២ថ្ងៃ នឹងត្រូវរីងស្ងួតហើយ។ ប៉ុន្តែបើភ្លៀងនៅបន្តធ្លាក់គឺនឹង​ត្រូវលិចជាបន្ត ដោយសារតែតំបន់មួយចំនួនមិនទាន់មានប្រពន្ធ័លូបង្ហូទឹកចេញចូលទៅ ព្រែក៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម