ព័ត៌មានជាតិ
វីតាល់ ទទួលបានសិទ្ធិផ្តាច់មុខជាដៃគូសហការលើខ្សែភាពយន្ត SPIDER-MAN
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅរោងភាពយន្តលេជេនអ៊ីដេនហ្គាដេន កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុនទឹកពិសាវីតាល់បានប្រកាសទទួលសិទ្ធិជាក្រុមហ៊ុនភេសជ្ជៈតែមួយគត់ប្រចាំកម្ពុជា សហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញពេញពិភពលោក។
ក្នុងនោះផងដែរ សន្និសីទសារព័ត៌មាននេះក៏មានការចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនទឹកពិសាវីតាល់ អ្នកសារព័ត៌មាន អ្នកគាំទ្រ និងអតិថិជនរបស់វីតាល់ប្រមាណជា ៥០នាក់។
នេះជាលើកទី២ ដែលវីតាល់ចាប់ដៃគូសហការជាមួយភាពយន្ដ មនុស្សពីងពាង ខ្សែស្រឡាយ Homecoming បន្ទាប់ពីទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជនក្នុងកិច្ចសហការលើកទី១ជាមួយនឹងរឿង «មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ» កាលពីឆ្នាំ២០១៩កន្លងទៅ។

ក្រុមហ៊ុនទឹកពិសាវីតាល់ បានប្រកាសចេញលក់នូវផលិតផល Vital x Spider-Man ដែលបានព្រីនជាប់នឹងកេសផលិតផលវីតាល់ចំណុះ 500mL នាដើមខែធ្នូនេះ នៅគ្រប់ទីផ្សារទាំងអស់ទូទាំងប្រទេស។
កេសថ្មីវីតាល់រំលេចនូវរចនាបថបែបទាន់សម័យ កាន់តែប្លែកអារម្មណ៍ជាមួយនឹងរូបតួអង្គមនុស្សពីងពាង តួអង្គ Doctor Strange និងពហុចក្កវាលមិនធ្លាប់មានពីមុនមក នៅផ្ទៃខាងមុខកេស អមជាមួយនឹងខ្លឹមសារថា «លាតត្រដាងនូវភាពមហស្ចារ្យ» ឬ “Unmask A Premium Experience” ជាភាសាអង់គ្លេស នៅចំផ្ទៃខាងលើនៃកេស។


ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនទឹកពិសាវីតាល់ មានចំណាប់អារម្មណ៍នៅក្នុងសន្និសីទសារព័ត៌មានថា «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងនាមជាក្រុមហ៊ុនទឹកពិសាក្នុងស្រុកតែមួយគត់ ដែលចាប់ដៃគូសហការជាមួយភាពយន្ដខ្នាតធំ Spider-Man: No Way Home ដែលកំពុងល្បីល្បាញពេញពិភពលោក»។ បន្ថែមពីនេះទៀត លោកបានបន្តថា «ក្រៅពីផ្តោតសំខាន់លើការផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ វីតាល់ជានិច្ចកាលតែងតែខិតខំអភិវឌ្ឍជាប្រចាំលើប្រណិតភាពថ្មីប្លែកចម្លែកអាម្មណ៍ ភាពច្នៃប្រឌិតទាន់សម័យ និងភាពងាយស្រួល ដើម្បីឱ្យសមស្របតាមតម្រូវការប្រើប្រាស់របស់អតិថិជននាពេលបច្ចុប្បន្ន»។
យុទ្ធនាការផ្សព្វផ្សាយកេសថ្មីនេះ នឹងមាននៅតាមផ្ទាំងប៉ាណូ និងប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជនទូទាំងប្រទេសបានស្គាល់រូបរាងកេសដ៏ល្អអស្ចារ្យមួយនេះ។
គួរបញ្ជាក់ផងដែរថា «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើរហេរ៉ូដ៏ល្បីល្បាញ របស់ផលិតកម្ម Marvel Studio ដោយមានការចូលរួមសម្ដែងពីតារាភាពយន្តហូលីវូដជាច្រើនរូប ហើយរឿងនេះនឹងចាក់បញ្ចាំងជាផ្លូវការតែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ទីថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021ខាងមុខនេះតទៅ។

ពាក់ព័ន្ធនឹងខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» នេះជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត Spider-Man អត្តសញ្ញាណរបស់តួអង្គមនុស្សពីងពាងត្រូវបានលាតត្រដាងជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់គាត់ និងធ្វើឱ្យអ្នកជុំវិញខ្លួន ជួប ហានិភ័យជាច្រើន។ នៅពេលដែល Spider-Man សុំជំនួយពី Doctor Strange ឱ្យជប់សិល្ប៍ ដើម្បីស្ដារអាថ៌កំបាំងរបស់គាត់ សិល្ប៍នោះបានបង្កើតជាចលាចលដែលបង្កឱ្យបីសាចកំណាចក្រៅភពជាច្រើនចូលមកអុកឡុកក្នុងផែនដី។ ឥឡូវនេះ Peter នឹងត្រូវជម្នះឧបសគ្គដ៏ធំបំផុតរបស់គាត់ ដែលនឹងមិនត្រឹមតែផ្លាស់ប្តូរអនាគតរបស់គាត់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែផ្លាស់ប្តូរដល់អនាគតនៃពហុចក្កវាលផងដែរ។
ខ្សែភាពយន្តនេះដឹកនាំដោយលោក Jon Watts និពន្ធដោយ Chris McKenna & Erik Sommers ដោយផ្អែកលើសៀវភៅ MARVEL Comic Book ដោយ Stan Lee និង Steve Ditko ។ ផលិតកររួមមានលោក Kevin Feige និង Amy Pascal ផលិតករប្រតិបត្តិរួមមាន Louis D'Esposito, Victoria Alonso, JoAnn Perritano, Rachel O'Connor, Avi Arad និង Matt Tolmach ។ ខ្សែភាពយន្តនេះសម្តែងដោយ Tom Holland, Zendaya, Benedict Cumberbatch, Jacob Batalon, Jon Favreau ជាមួយ Marisa Tomei៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?