ព័ត៌មានជាតិ
បើកវគ្គបណ្តុះបណ្តាលប្រើប្រាស់អែប ដល់មន្ត្រី៤ខេត្ត ដើម្បីតាមដានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់
ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងមុននេះថា មន្ត្រី ៤ខេត្តត្រូវបានទទួលការបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់អែប និងតាប្លែត សម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ នេះការលើកឡើងរបស់លោកឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា និងជាប្រធានអនុគណ:កម្មការជំនួយ សង្គមក្នុងពេលបើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់អែប និងតាប្លែត សម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជូនដល់មន្ត្រីជំនាញចំនួន៤ខេត្តគឺខេត្តប៉ៃលិន ឧត្តរមានជ័យ កែប តាកែវ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២១ ដែលមានការចូលរួមពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តទាំង៤នោះផងដែរ។

សូមបញ្ចាក់ផងដែរថា យោងតាមរបាយការណ៍របស់នាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់ថា ចាប់ពីថ្ងៃទី០៤ធ្នូ ឆ្នាំ២០២១ តទៅបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ អញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងសកម្មភាពជុំទី៧_លើកទី២គិចាប់តាំងពីថ្ងៃនេះតទៅ។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះដាច់ខាត៕


អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ