ព័ត៌មានជាតិ
សម្តេចតេជោ៖ គ្មានការដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទរាជធានីភ្នំពេញទេ
ភ្នំពញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅយប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០២០ បានធ្វើការបញ្ជាក់ច្បាស់ថានឹងមិនមានការស្នើសុំ ដាក់ប្រទេសក្នុងគ្រាមានអាសន្នឬចេញបទបញ្ជាបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហសរបស់ជនអាក្រក់នោះទេ។ ការបញ្ចាក់របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមានការឃោសនាភូតកុហកថានឹងមានការបិទប្រទេសទាំងមូលឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«ព្រឹកមិញខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានាដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រា មានអាសន្ន ។ក្នុងពេលជាមួយគ្នាខ្ញុំក៏បានបញ្ជាក់ថាខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមាន ការចូលរួមពីប្រជាជនដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ»។
សម្តេចតេជោបន្តទៀតថា«ពេញមួយថ្ងៃនេះការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ចំពោះមុខពាក្យភូតកុហកបែបនេះក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តធ្វើការអំពាវនាវទៅកាន់ជនរួមជាតិ បន្តភាពស្ងប់ស្ងាត់កុំភ័យស្លន់ស្លោនិងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ៖ណារី
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់