ព័ត៌មានជាតិ
សហគមន៍ព្រៃឈើ និងអេកូទេសទេសចរណ៍«ចាន់សជើង»កំពុងទាក់ទាញភ្ញៀវទេសចរ
តំបន់អេកូទេសចរណ៍ចាន់សជើង គឺជាតំបន់ព្រៃស្រោងសហគមន៍មួយដែលគ្របដណ្តប់នៅលើផ្ទៃដី៩៣ហិកតា ជាតំបន់ទេសចរណ៍ថ្មីមួយ ដែលទើបលេចរូបរាងឡើងនៅក្នុងទីរួមស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះបើតាមក្រសួងទេសចរណ៍។

សហគមន៍ព្រៃឈើនេះ មានកន្លែងសក្តានុពលជាច្រើនសម្រាប់បម្រើដល់សេវាទេសចរណ៍ អាចឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ ដើរទស្សនា ព្រៃឈើ និងវប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនក្នុងតំបន់។

ភ្ញៀវទេសចរអាចកម្សាន្តលេងមានដូចជា៖ ការជិះរទេះគោដើរលេងតាមភូមិ, ទស្សនាការធ្វើ កញ្ច្រែងល្ពាក់,ផ្តៅ ធ្វើអំបោសពីផ្កាត្រែង និងការដាំដំណាំរបស់ប្រជាជន, ការដើរទស្សនានៅលើស្ពានអាកាស ដែលមានប្រវែង៣២ម៉ែត្រ ជាកន្លែងមួយ សម្រាប់ដើរទស្សនាធនធានធម្មជាតិ ព្រៃស្រោង និងពាក់កណ្តាលស្រោង ផ្កាព្រៃ សត្វព្រៃ។ ម្យ៉ាងវិញទៀត ភ្ញៀវជាតិ និងអន្តរជាតិ អាចធ្វើការបោះជំរុំនៅពេលយប់ ដើម្បីស្តាប់សំឡេងសត្វច្រៀងនាពេលរាត្រីបានផងដែរ។

លើសពីនេះទៀត សហគមន៍មានបម្រើអាហារសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិជាមួយមុខម្ហូប ធ្វើដោយបងប្អូនសហគមន៍ផ្ទាល់។ ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅទីនេះ អាចចូលរួមចំណែកក្នុងការជួយសហគមន៍តាមរយៈការមកទស្សនា ឬទិញផលិតផលដែលផលិតដោយប្រជាជនផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ចាន់សជើង មានទីតាំងស្ថិតនៅភូមិចាន់សជើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប៕ អត្ថបទ៖ ទួន សុផល





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ