Connect with us

ព័ត៌មានជាតិ

​ចុះ​ត្រជាក់ជាង ២០ អង្សាសេ ប្រជាពលរដ្ឋក្រុង​បាត់ដំបង នាំគ្នាសម្រុកទិញខោអាវក្រាស់ៗពាក់

បានផុស

នៅ

ខេត្តបាត់ដំបង÷ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ តាំង​ពីព្រឹករហូតដល់ល្ងាចនាថ្ងៃទី៦ខែធ្នូឆ្នាំ២០២០ តាម​បណ្តាផ្សារធំៗមួយចំនួនក្នុងខេត្តបាត់ដំបង ប្រជាពលរដ្ឋជាច្រើននាំគ្នាទិញខោអាវរងារត្រៀមបង្ការទប់ស្កាត់និងភាពត្រជាក់នេះ។

ប្រជាពលរដ្ឋប្រុសស្រីជាច្រើនរស់នៅក្នុងក្រុងបាត់ដំបងបានលើកឡើងប្រហាក់ប្រហែលគ្នាថា អាកាសធាតុចាប់ផ្តើមប្រែប្រួលចុះត្រជាក់លាយឡំជាមួយខ្យល់ហួតហែង ធ្វើ​ឲ្យ​ពួកគេ​ប្រញាប់ប្រញាល់ស្វែងរកទិញសម្លៀកបំពាក់ទប់ស្កាត់មានដូចជា៖ មួកអំបោះ,ស្រោមដៃ,ស្រោមជើងនិងខោអាវរងារក្រាស់ៗ ដើម្បីទប់ទល់នឹងអាកាសធាតុធ្លាក់ត្រជាក់នេះពិសេសត្រៀមបង្ការសម្រាប់ឳពុកម្តាយជីដូនជីតាដែលមានអាយុច្រើន ដែលពួកគាត់​ចាញ់ភាពត្រជាក់ព្រមទាំងកូននិងចៅតូចៗជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកចូលទិញអ្នកស្រី.ចិន្តា មានទីលំនៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងថា អាកាសធាតុចាប់ផ្តើមប្រែប្រួលត្រជាក់តាមរដូវកាលជាបន្តបន្ទាប់មួយរយ:ពេលចុងក្រោយមកនេះ មានភាពបានត្រជាក់គួរសមពិសេសពេលព្រឹកព្រលឹមនិងពេលយប់។ ដើម្បីទប់ទល់នឹងភាពត្រជាក់ លោកស្រីបានមកកាន់ផ្សារបឹងឈូកក្នុងក្រុងបាត់ដំបងដើម្បីរកទិញខោឬអាវរងារព្រោះឆ្នាំនេះអាកាសធាតុត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅនិងអូសបន្លាយពេលយូរទៀត។

កាលើកឡើងរបស់ពលរដ្ឋក៏ប្រហាក់ប្រហែលនិងលោកឡុង.ផល្គុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងផងដែរ។ លោកបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០២០នេះ នៅតំបន់ទីប្រជុំជននានាអាកាសធាតុត្រជាក់មានសីតុណ្ហភាព២០អង្សាសេនិងនៅតំបន់ព្រៃជួរភ្នំដូចជាស្រុកសំឡូតជាដើម អាកាសធាតុចន្លោះ​ពី​១៨​ដល់​១៩​អង្សាសេ ហើយអាកាសធាតុបែបនេះនឹងបន្តអូសបន្លាយរយ:ពេលយូរជាងឆ្នាំកន្លងទៅ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ៥៧ នាទីutes មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

យឹម តាស្រង់
ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម