ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំងអនុញ្ញាតឱ្យប្រជាកសិករឃុំច្រណូកជាង១ពាន់គ្រួសារធ្វើស្រែ១រដូវទៀត
លោក ស៊ុន សុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានថ្លែងទៅកាន់ប្រជាកសិករនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង តាមសំណូមពររបស់ប្រជាពលរដ្ឋ អនុញ្ញាតឲ្យប្រជាកសិករជាង ១ ពាន់គ្រួសារ ធ្វើស្រែមួយរដូវទៀត នៅលើដីតំបន់ ៣ ក្នុងតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង ដែលបានដកហូត។ ប៉ុន្តែក្រោយពីប្រមូលផលរួចប្រជាកសិករត្រូវតែប្រគល់ដីស្រែនៅក្នុងតំបន់ទាំងអស់នោះ មកទុកជាសម្បត្តិរដ្ឋវិញ។
លោក ស៊ុន សុវណ្ណារិទ្ធិ បន្តថា យោងតាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ដីស្រែនៅក្នុងតំបន់ ៣ តំបន់គោកព្រះជាង២ពាន់ហិកតាដែលមន្ត្រី និងប្រជាពលរដ្ឋខិលខូចលួចឈូសឆាយព្រៃលិចទឹកកាន់កាប់ជាកម្មសិទ្ធិនោះ ថ្មីៗនេះត្រូវបានក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានដកហូតពីក្រុមឈ្មួញធំៗមកទុកជាសម្បត្តិរដ្ឋវិញ។
ហើយកាលពីថ្ងៃទី០២ ខែធ្នូថ្មីៗនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានបានដាក់ដាំកូនឈើព្រៃលិចទឹកជាង៤ ពាន់ដើម មានដើមរាំង ដើមរំដេញ និងដើមសណ្តាន់ នៅលើដីដែលបានដកហូតនោះ ដើម្បីបង្កើនព្រៃលិចទឹកឲ្យបានសម្បូរដូចពីដើមឡើង វិញ សម្រាប់ទុកជាសំបុកត្រីពងកូននិងជាជម្រកសត្វស្លាប និងសត្វល្មូនមានពស់ អណ្ដើកជាដើម។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ការដកហូតដីតំបន់៣ ដើ ម្បីដាំព្រៃលិចទឹកឡើងវិញនេះ គឺជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋខ្មែរទាំង ១៦ លាននាក់។ ព្រោះថាពេលសម្បូរព្រៃលិចទឹក គឺបឹងទន្លេសាបនឹងសម្បូរត្រីឡើងវិញ។ ជាមួយគ្នានេះសត្វស្លាប និងសត្វល្មូននៅ ក្នុងព្រៃលិចទឹកក៏សម្បូរឡើងវិញផងដែរ។
ហើយអ្នកទទួលផលដោយផ្ទាល់នោះ គឺជាប្រជានេសាទនិងប្រជាកសិករនៅក្នុងមូលដ្ឋានយើងទាំងអស់គ្នា ពេលមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តនោះ យើងជាម្ចាស់មូលដ្ឋានពិត ជាមានចំណូលបន្ថែមទៀតសម្រាប់លើកស្ទួយជីវភាពរស់នៅ ។
នៅក្នុងឱកាសនេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៏បានមានប្រសាសន៍ដែរថា ពេលណាប្រជាពលរដ្ឋជួបការលំ បាកមានទុក្ខកង្វល់ គឺទីនោះពិតជាមានថ្នាក់ដឹកនាំគណបក្សប្រជាពល រដ្ឋជួយដោះស្រាយ ។ ជាក់ស្ដែងក្នុងពេលនេះ ពេលប្រជាពលរដ្ឋយើងសំណូមពរ គឺគណបក្សមូលដ្ឋាន និងគណបក្សខេត្ត បានស្នើសុំទៅសម្ដេច ហ៊ុនសែន ជាប្រធានគណ បក្សជួយដោះស្រាយ។ ហើយសម្ដេចពេលបានដឹងច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សម្ដេចក៏បានអនុញ្ញាតឲ្យប្រជាពលរដ្ឋយើងបានធ្វើស្រែ១ រដូវទៀត តាមសំណូមពរ។
ប៉ុន្តែពេលប្រមូលផលរួចត្រូវប្រ គល់ដីតំបន់ ៣នេះជូនទៅរដ្ឋគ្រប់គ្រងវិញ។ ដូច្នេះបើបក្សជួយយើងបានហើយ យើងក៏ត្រូវជួយបក្សវិញដែរ គឺជួយនៅពេលបោះឆ្នោត៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ