Connect with us

ព័ត៌មានជាតិ

ព្រះមេរុ កំពុងតម្លើងនៅមុខវត្តបទុមសម្រាប់ព្រះរាជទានភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

បានផុស

នៅ

ក្រុមការងារសាងព្រះមេរុ កំពុងរៀបចំតម្លើងព្រះមេរុ នៅបរិវេណវត្តបទុមវតីរាជវរារាមតាមទំនៀម សម្រាប់ប្រារឰព្រះរាជពិធីព្រះរាជទានភ្លើងព្រះសព សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះសពសម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភាដង្ហែរយាងមកពីប្រទេសបារាំង​យាងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ១២ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១។

ព្រះសពនឹងតម្កល់ធ្វើបុណ្យថ្វាយតាមព្រះរាជបវេណី តាមគន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះដំណាក់សម្តេច នាវិថីសម្តេចប៉ាន រាជធានីភ្នំពេញ (ព្រះដំណាក់ចាស់)។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៨ខែធ្នូ ជាថ្ងៃកាន់ទុក្ខជាផ្លូវការសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិហើយបានឲ្យក្រសួង ស្ថាប័នរដ្ឋ សាលារៀនមន្ទីរពេទ្យរដ្ឋនិងឯកជនទាំងអស់និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់វត្តអារាមព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៅថ្ងៃ៨ ខែធ្នូ ផងដែរ។

ជាមួយគ្នានោះដែរ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជនផ្អាកការសម្តែង និងចាក់ផ្សាយកម្មវិធីសប្បាយៗ ក្នុងលក្ខណៈគគ្រឹកគគ្រេង។

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បាន​ចូលទិវង្គត នៅថ្ងៃអាទិត្យទី ២៨ ខែវិច្ឆិកា វេលាម៉ោង ៩៖៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០ នាទីរសៀល ម៉ោងនៅកម្ពុជាក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា ​ដោយព្រះរោគាពាធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ៣៧ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម