ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចំណាយថវិកាជិត ៥០លានដុល្លារ ចិញ្ចឹមពលរដ្ឋក្រីក្រក្នុង១ខែៗ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានចំណាយថវិកាចំនួនជិត ៥០លានដុល្លារ ក្នុងមួយខែ ដើម្បីចិញ្ចឹមពលរដ្ឋក្រីក្រនៅក្នុងវិបត្តិកូវីដ-១៩នេះ។ សម្តេចតេជោថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឺង) នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។

សម្តេចថ្លែងដូច្នេះថា« ខ្ញុំនៅតែសោកស្តាយ អាកូវីដនេះ មកបំផ្លាញថវិការបស់យើង បើកុំអីខ្ញុំត្រូវប្រកាសភ្លាមតែម្តង ប៉ុន្តែវាធ្វើឲ្យស្រកស្រុតថវិការបស់យើង បូកនឹងភាពមិនច្បាស់លាស់នៃអនាគតសេដ្ឋកិច្ចរបស់យើង ដែលយើងត្រូវចិញ្ចឹមពលរដ្ឋក្នុង១ខែជិត ៥០លានដុល្លារអាមេរិក តាំងពីពេលកើតកូវីដ យើងចាប់ផ្តើមឧបត្ថម្ភពលរដ្ឋជិត ៧០ម៉ឺនគ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណជិត ៣លាននាក់ទទួលផល…បូកទាំងកម្មករ កម្មការិនីដែលអត់មានការងារធ្វើ និងស្រ្តីមានផ្ទៃពោះ ដែលត្រូវឆ្លងទន្លេ ហើយបូកទាំងកម្មវិធីសង្គម ផ្តល់ឲ្យចាប់ពីមានផ្ទៃពោះ រហូតដល់ឆ្លងទន្លេ តាមរយៈកម្មវិធីសង្គម»។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ក៏រដ្ឋមិនកាត់បន្ថយកម្មវិធីសង្គមក្នុងការជួយដល់ពលរដ្ឋនោះឡើយ។
ប្រមុខរដ្ឋាភិបាល បានលើកឡើងកន្លងមកថា កម្ពុជា បានចំណាយថវិកាអស់ប្រមាណជាង ២ ៣០០លានដុល្លារអាមេរិក សម្រាប់ដោះស្រាយនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលចំនួននេះស្មើនឹងតម្លៃសាងសង់ស្ពានរហូតដល់២០ស្ពាន៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង