Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា បន្តិចទៀត កម្ពុជានឹងមានលទ្ធភាពផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺកូវីដ ដោយខ្លួនឯង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខ ប្រទេសកម្ពុជា នឹងមាន​លទ្ធភាពផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខ្លួនឯង នៅពេលដែលរោងចក្រផលិតវ៉ាក់សាំង ត្រូវបានបង្កើតនាពេលខាងមុខ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នាព្រឹកថ្ងៃទី ៦ ខែធ្នូនេះថា គម្រោងបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគាំទ្រទាំងខាងរដ្ឋាភិបាលចិន និងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនផងដែរ។ ក្នុងនោះក្រុមហ៊ុនរបស់ចិន និងក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា ដើម្បីធ្វើកិច្ចការនេះហើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អ៊ីចឹងបន្តិចទៀត កង្វះវ៉ាក់សាំង ដែលយើងកំពុងតែកង្វល់ យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯង ប៉ុន្តែក៏ត្រូវត្រៀមលុយទិញដែរណា៎ មិនមែនទៅយកទទេមកទេ សុំប្រាប់ឱ្យហើយ។ គ្រាន់តែយើងធានាថា មានវ៉ាក់សាំងផលិតនៅក្នុងទឹកដីរបស់យើង ដែលយើងអាចទិញយកមកប្រើប្រាស់ ទិញយកមកប្រើប្រាស់ ហើយអាចនឹងតម្លៃធូរជាង រាប់ទាំងមិនចាំបាច់ដឹកជញ្ជូន​ផ្លូវឆ្ងាយ ដែលយើងមាន”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ជំងឺរាតត្បាតកូវីដ-១៩ មិនដឹងចប់នៅពេលណានោះទេ ហើយការចាក់វ៉ាក់សាំង នៅតែជាវិធានការគន្លឹះមួយដដែល។ លើសពីនេះទៀត សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានបញ្ជាទៅក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តនៅតាមព្រំដែន ត្រូវត្រួតពិនិត្យមើលថា តើ អាជ្ញាធរ និងសមត្ថកិច្ចនៅតាមព្រំដែនទាំងនោះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ រួចហើយឬនៅ? បើពួកគេមិនទាន់បានចាក់នោះទេ ត្រូវចាក់ឱ្យពួកគេជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លង និងការស្លាប់នៃជំងឺរាតត្បាតមួយនេះ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅថ្នាក់ដឹកនាំនៃរដ្ឋាភិបាល​ចិន បង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងខ្លួនឯងបានគ្រប់គ្រាន់ និងអាចនាំចេញទៅក្រៅប្រទេសផងដែរ។ សម្ដេចតេជោ​ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ប្រទេសកម្ពុជា នឹងផលិតវ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ ដែល​បាន និងកំពុងប្រើប្រាស់ នៅក្នុងប្រទេសរួចស្រាប់ហើយនោះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កាណាដា ក៏ប្រហែលបញ្ជូនទ័ពទៅអ៊ុយក្រែនដែរ ក្នុងនាមកងរក្សាសន្តិភាព

វប្បធម៌ ជំនឿ១០ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ទិវាវប្បធម៌ជាទិវារម្លឹកដល់គុណបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់ថែរក្សាវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១២ នាទីutes មុន

បាត់ដំបងជាខេត្តទី១៧ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

សេដ្ឋកិច្ច២០ នាទីutes មុន

អាមេរិកបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគជាមួយកម្ពុជា

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ប្រើប្រាស់ ABA PayWay ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះ យ៉ាងងាយស្រួលនិងសុវត្ថិភាព

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម