ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ បានប្រកាសជាសាធារណៈ គាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត តាមរយៈការបោះឆ្នោត។
ពីវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នាព្រឹកថ្ងៃទី ៦ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសូមថ្លែងអំណរគុណ ចំពោះការគាំទ្រទាំងឡាយ សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត ដែលសម្ដេចបានជ្រើសរើសដោយផ្ទាល់នោះ គឺឯកឧត្ដម ហ៊ុន ម៉ាណែត។ តែការជ្រើសរើសនេះ មិនទាន់ដល់គណបក្សប្រជាជនកម្ពុជា ជ្រើសរើសនោះទេ ដែលសម្ដេចតេជោ ចង់បញ្ជាក់ ដើម្បីជៀសវាងការភ័ន្ដច្រឡំណាមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការប្រើយុទ្ធសាស្រ្ដ «ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង»។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំប្រើយុទ្ធសាស្រ្ដ ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង មូលហេតុអី ថ្ងៃណាក៏គេផ្ទេរអំណាច ថ្ងៃណាក៏ផ្ទេរអំណាចៗ បើអញ្ចឹងមានតែវិធីមួយ គឺថា បញ្ចប់បញ្ហា គឺប្រកាសយកម្ដង ធម្មតាឪ ចង់ឲ្យកូនធ្វើធំហើយ មិនអត់ទេ បើមិនចង់ឲ្យកូនធ្វើធំ មានតែភូតខ្លួនឯងតែប៉ុណ្ណឹង និយាយឲ្យពិត ខ្លះថាទេ ខ្ញុំមិនចង់ឲ្យកូនខ្ញុំ ធ្វើធំទេ អាហ្នឹងភូតសុទ្ធ»។

ចំពោះប្រកាសបេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត មានទាំងអ្នកគាំទ្រ អ្នកមិនគាំទ្រ ហើយអ្នកចំអកក៏មាន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ប៉ុន្តែខ្ញុំសូមរំលឹកបន្តិចអំពីរឿងនេះ ខ្ញុំប្រើពាក្យថា ហ៊ុន ម៉ាណែត ជាបេក្ខជនមួយ ក្នុងចំណោមបេក្ខជនផ្សេងទៀត មានន័យថា មិនមែនមានតែ ហ៊ុន ម៉ាណែតមួយទេ ដែលជាបេក្ខជន ដែលមានន័យពីរបែប មួយន័យក្នុងគណបក្សប្រជាជនខ្លួនឯង ពីរន័យទូទៅដែលបណ្ដាបក្សនយោបាយ សុទ្ធតែមានសិទ្ធិដាក់បេក្ខភាពនាយករដ្ឋមន្ត្រី នេះជាន័យទីមួយ ន័យទីពីរ ត្រូវឆ្លងកាត់តាមរយៈនៃការបោះឆ្នោត ព្រោះនាយករដ្ឋមន្ត្រីត្រូវតែជាសមាជិកសភា បើមិនមែនសមាជិកសភា មិនអាចធ្វើបាននោះទេ»។
នៅក្នុងវេទិកាដដែលនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចធ្លាប់បានប្រកាសហើយថា នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី មិនកំណត់អាណត្តិនោះទេ ហើយបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបន្តរង់ចាំរហូតដល់សម្ដេចឈប់ធ្វើសិន ហើយថាបេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោបានត្រៀមទុកចំនួន ៤រូបឯណោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត