Connect with us

ព័ត៌មានជាតិ

លោក ឃុន ទី និងលោក ឃុន សេងផេង ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី

បានផុស

នៅ

លោក ឃុន ទី និងលោក ឃុន សេងផេង បាន​ចេញ​សារ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា ​នាពេល​អនាគត​ តាមរយៈ​ការបោះឆ្នោត​។

លោក ឃុន ទី និងលោក ឃុន សេងផេង ​មាន​សេចក្ដីសោមនស្ស​ចូលរួម​គាំទ្រ​ដោយ​ស្មោះ​ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត ​ដោយ​ការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ថា​ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ចំនួន​ ៣៧​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​០២​ ខែធ្នូ ​ឆ្នាំ​២០២១​សម្ដេច​អគ្គ​មហា​សេនា​ប​តី ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​ បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​ឱ្យ​ឧត្តម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​ស​ម្តេច​ ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​។

ទោះជា​យ៉ាងណា​ សម្តេច​បញ្ជាក់​ថា ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​មួយ​រូប​ក្នុងចំណោម​បេក្ខជន​នាយករដ្ឋមន្ត្រី​ជាច្រើន​ ប៉ុន្តែ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ទទួល​បាន​ការ​គាំទ្រ​ពេញលេញ​ពី​ស​ម្តេច​តែម្តង​។ ​បច្ចុប្បន្ន​នេះ​ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺ​ជាសមា​ជិ​ក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​។​ ឯកឧត្តម​ក៏​ជា​អគ្គ​មេបញ្ជាការរង​នៃ​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ផង​ដែរ​៕

អត្ថបទ៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោកបណ្ឌិត សូ ណារ៉ូ ៖ សូម​ពលរដ្ឋ​កុំ Share ការ​អំពាវនាវ​ទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ និង​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម