ព័ត៌មានជាតិ
អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ប្រឈមនឹងវិធានការច្បាប់ពាក់ព័ន្ធ នឹងការទន្ទ្រានដីព្រៃលិចទឹក ២ ពាន់ហិកតា
រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការ ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃលិចទឹកប្រមាណ ២ ពាន់ហិកតា។
អតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលទើបចាកចេញមានព័ត៌មានថា បានកាប់បំផ្លាញយកដីព្រៃលិចទឹកប្រមាណជា២ពាន់ហិកតា យកទៅ កាន់កាប់ផ្ទាល់ខ្លួន។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បង្ហាញរបាយការណ៍ផ្លូវការស្ដីពី លទ្ធផលនៃការចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ក្នុងលិខិតដដែល រាជរដ្ឋាភិបាលបានសម្រេច ដកហូតដីរដ្ឋទំហំ ២.១០០,៦៦ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹកដូចមានកំណត់ក្នុងអនុក្រឹត្យ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕
លិខិតទីស្ដីការគណៈរដ្ឋមន្ដ្រីខាងក្រោម៖
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?