ព័ត៌មានជាតិ
ខេត្តស្វាយរៀង ប្រារព្ធយុទ្ធនាការ ១៦ ថ្ងៃ ពិភពលោកពណ៌ទឹកក្រូច បញ្ឈប់អំពើហិង្សា
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីយុទ្ធនាការ ១៦ ថ្ងៃ ពិភពលោកពណ៌ទឹកក្រូច បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “ពិភពលោកពណ៌ទឹកក្រូច បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ចាប់ពីពេលនេះ”។

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរដែលមានពាក់ព័ន្ធ លោក-លោកស្រី កងកម្លាំងទាំង៣ប្រភេទ ប្រធានការិ.អង្គភាពចំណុះសាលាស្រុក លោកមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍លើកឡើងថា ប្រវត្តិយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ យុទ្ធនាការ ១៦ ថ្ងៃ គឺជាយុទ្ធការដែលប្រឆាំង អំពើហិង្សាលើស្ត្រី និងកុមារហើយយុទ្ធនាការនេះចាប់ផ្ដើម ឡើងនៅក្នុងឆ្នាំ ១៩៩១ ដោយក្រុមបុរសជនជាតិកាណាមួយក្រុម។ ក្រោយមកយុទ្ធនាការត្រូវបានរៀបចំ ឡើងនៅគ្រប់ទីកន្លែងនៅលើពិភពលោក រហូតដល់ទិវានេះបានក្លាយជាទិវាអន្តរជាតិ ដែលអង្គការសហ ប្រជាជាតិបានកំណត់ជាផ្លូវការ A/RES/54/134 ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៩៨ ហើយនឹងបានប្រកាស ទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី តាមរយៈមហាសន្និបាតលើកទី៤៣ របស់ អង្គការសហប្រជាជាតិ។

ជាទូទៅនៅថ្ងៃទី ២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថាជា ទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរសប្រឆាំង និងអំពើហិង្សា របស់បុរសលើស្ត្រី។ ហេតុដូច្នេះហើយជារៀងរាល់ឆ្នាំ យុទ្ឋនាករនេះត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១០ធ្នូ។
លោកស្រីបានបន្តទៀតថា ជារៀងរាល់ឆ្នាំក្រសួងកិច្ចការនារី តែងតែសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនឯកជន ដើម្បីប្រារព្ឋពិធីនេះឡើង ក្នុងគោលបំណងបញ្ឈប់អំពើហិង្សាគ្រប់រូបភាពមកលើស្ដ្រី យុវវ័យ និងកុមារ ដើម្បីលើកកម្ពស់ភាពសុខដុមរមនា និងភាពរុងរឿងក្នុងគ្រួសារ ក៏ដូចនៅកន្លែងធ្វើការ។

នៅថ្ងៃនេះ ក្រសួងកិច្ចការនារីបានរៀបចំយុទ្ធនាការ ១៦ ថ្ងៃ នៅសាលាស្រុកកំពង់រោទិ៍ ក្រោមការឧបត្ថម្ភគាំទ្រដោយ អង្គការ icc ដើម្បីធ្វើការផ្សព្វផ្សាយ ស្ដីពីការប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ