Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំ​មន្ត្រី​ទាំង​អស់​ត្រូវ​ធ្វើតេស្តរកកូវីដ​-១៩ នៅព្រឹកនេះ

បានផុស

នៅ

សម្ដេច​ក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីក្រសួង​ទាំង​អស់ ទាំងអ្នកដែលធ្វើតេស្តលើកទី១ និងអ្នកដែលមិនបានធ្វើតេស្ត ត្រូវមកធ្វើតេស្ត នៅថ្ងៃទី៧ខៃធ្នូនេះ នៅ​ក្រសួងមហាផ្ទៃ។

តាមរយៈសារ​សំឡេង​តាម​បណ្ដាញ​តេឡេក្រាម សម្ដេច​ក្រឡាហោមសខេងបានមានប្រសាសន៍​ថា ការធ្វើ​តេស្តដល់មន្ត្រី​​ក្រសួងទាំងអស់នេះ ដោយសារមានករណីឆ្លងកូវីដ-១៩ មិនត្រឹមតែអគ្គនាយកដ្ឋាន​ពន្ធនា​គារ​ទេ មានរហូតដល់អគ្គនាយករដ្ឋបាល និងអគ្គារធិការផងដែរ ដែល​ឆ្លងតាមរយៈ​សហគមន៍​ពោល​គឺ​ឆ្លង​ពីផ្សារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ​មន្រ្តីក្រសួង​មហា​ផ្ទៃ ដែលបាន​​​ធ្វើតេស្តយកសំណាកលើកទី១ ពាក់ព័ន្ធ​ព្រឹត្តិការ​សហគមន៍​២៨វិច្ឆិកា មានទាំងអស់​ចំ​នួន​១៥​៤៤​នាក់​ ត្រូវមក​តេស្ត​យកសំណាកលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់ផ្តើមពីម៉ោង​៨​ព្រឹក​តទៅ​។

​ចំណែកសម្តេចក្រឡហោម ស ខេង ត្រូវយកសំណាក់លើកទី២ នៅថ្ងៃទី៨ស្អែកនៅគេហដ្ឋាន។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពី​ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ទៀត ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ «សហគមន៍២៨វិច្ឆិកា»។

អ្នកទាំង២នាក់ ដែលរកឃើញឆ្លងកូវីដ-១៩នេះ រួមមានបុរសឈ្មោះ អ៊ី តារា អាយុ២១ឆ្នាំ មាន​អាសយដ្ឋាន​ជិត​វត្ត​សន្សំ​កុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស និងស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។

បច្ចុប្បន្នអ្នកទាំង២​នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។

គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នក​ប៉ះ​ពាល់​ក្នុង​ព្រឹត្តិ​ការណ៍​ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មាន​អ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌល​សុខភាព ចាក់អង្រែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម