ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះពិនិត្យមើលសកម្មភាពនានា នៅតាមច្រកទ្វារព្រំដែនព្រៃវល្លិ៍ និងច្រកទ្វារព្រំដែនបាវិត
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញចុះពិនិត្យមើលអំពីសកម្មភាពនានា នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប៉ាន់ប្រមាណតម្រូវការផ្នែកសុខភាព ជនទេសន្តរប្រវេសន៍កម្ពុជា មកពីប្រទេសវៀតណាម និងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែនក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ នៅតាមច្រកទ្វារព្រំដែននានា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។
លោកស្រី ជូ ប៊ុនអេង និងប្រតិភូអមដំណើរ ក៏បានឆ្វេងយល់អំពីស្ថានភាពទូទៅ មុនពេលបរិបទកូវីដ-១៩ និងនៅក្នុងបរិបទកូវីដ ជាពិសេសចរាចរណ៍ការចេញ-ចូលទាំងមនុស្ស និងទំនិញផ្សេងៗ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ទាំងភាពងាយស្រួល ទាំងបញ្ហាប្រឈមនានា ហើយនិងដំណោះស្រាយចំពោះមុខ។
ក្នុងជំនួបជាមួយប្រភិភូក្រសួងមហាផ្ទៃ និងស្ថាប័នដែលមានការពាក់ព័ន្ធ នាឱកាសនោះលោកប្រធានស្នាក់ការ និងលោកនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងពីរ បានលើកឡើងអំពីស្ថានភាពទូទៅ នាពេលបច្ចុប្បន្នក្នុងបរិបទកូវីដ-១៩ ដោយសារព្រំដែនកម្ពុជា-វៀតណាម ខាងភាគីវៀតណាម អនុញ្ញាតឲ្យត្រឹមតែទំនិញឆ្លងកាត់តែប៉ុណ្ណោះ គឺមិនអនុញ្ញាតឲ្យជនបរទេសទាំងអស់ ធ្វើដំណើរឆ្លងចូលប្រទេសគេនោះទេ រួមទាំងអ្នកជំងឺ ដែលត្រូវទៅពិនិត្យព្យាបាលផងដែរ។
លើកលែងតែ ក្នុងករណីពិសេសចាំបាច់បំផុត ទើបអនុញ្ញាតឲ្យធ្វើដំណើរ គឺខុសពីខាងភាគីកម្ពុជា ដែលបានអនុញ្ញាតឲ្យទំនិញ និងជនបរទេសចូលមកក្នុងប្រទេស។ ប៉ុន្តែត្រូវគោរពវិធានការណ៍ របស់ក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ការវាស់កំដៅ និងការពិនិត្យសំណាក បើពិនិត្យឃើញថា មានភាពមិនប្រក្រតីនោះ គឺមិនអនុញ្ញាតឲ្យធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា នោះដែរ។
សូមជម្រាបថា ក្រៅពីចុះពិនិត្យមើលសកម្មភាពនានា នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិទាំងពីររួចមក គណៈប្រតិភូ ក៏បានចុះទៅពិនិត្យទីតាំង មណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ៕
អត្ថបទ៖ ភក្ដី





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ