ព័ត៌មានជាតិ
លោក កែ គឹមយ៉ាន ស្នើខេត្តនីមួយៗកំណត់ឱ្យរួចរាល់ ភូមិ ស គ្មានគ្រឿងញៀន ដើមឆ្នាំ ២០២២
លោក ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើខេត្តនីមួយៗ កំណត់ឱ្យបានរួចរាល់នូវភូមិ ស គ្មានគ្រឿងញៀន នៅដើមឆ្នាំ២០២២ ដើម្បីចាប់ផ្តើមអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ៦ ខែធ្នូនេះ នៅអគារទីស្តីការគណៈរដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ចំពោះការពង្រឹងយន្តការថ្នាក់ក្រោមជាតិ ត្រូវរៀបចំបញ្ចូលសមាភាពគណៈកម្មការភូមិ-ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ទៅក្នុងសមាសភាពគណៈកម្មការដឹកនាំនិងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិ-ភាពឱ្យបានចប់សព្វគ្រប់។ ស្នើខេត្តនីមួយៗ កំណត់ឱ្យបានរួចរាល់នូវភូមិ ស គ្មានគ្រឿងញៀន នៅដើមឆ្នាំ ២០២២ ដើម្បីចាប់ផ្តើមអនុវត្តការងារ។ ពង្រឹងយន្តការ BLO និងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ១៥១១ សម្រាប់ខេត្តជាប់ព្រំដែន។
លោកជំរុញ ឱ្យបញ្ចប់ការរៀបចំចងក្រងគោលនយោបាយភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមព្រំដែន។ បន្តសម្រេចការងារសហប្រតិបត្តិការជាមួយភាគីចិន ស្តីពីជំនួយការរៀបចំបណ្តាល័យអប់រំគ្រឿងញៀន នៅតាមសាលារៀនគោលដៅសំខាន់ ក្នុងនោះបានរៀបចំជិតរួចរាល់ចំនួន០១ នៅវិទ្យាល័យបឹងត្របែក។ បន្តអនុវត្តស្មារតីនៃអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពី បញ្ហាគ្រឿងញៀនលើកទី៧ ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ ត្រៀមរៀបចំគោលនយោបាយលើកសរសើរពហុវិស័យ ចំពោះអង្គភាពពាក់ព័ន្ធ លើការងារត្រួតពិនិត្យគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវត្រៀមឯកសារពាក់ព័ន្ធទាំងអស់ ដេីម្បីត្រៀមធ្វេីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំអាស៊ាន។

លោក កែ គឹមយ៉ាន បានស្នើឱ្យដល់ស្ថាប័ន អង្គភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធទាំងអស់បន្តជម្រុញអនុវត្តសកម្មភាពប្រតិបត្តិការ នៅក្នុងផែនការយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី ៦ ឱ្យបានកាន់តែផុលផុសថែមទៀត ជាពិសេសជំរុញការងាររបស់គណៈកម្មការទទួលបន្ទុកតាមវិស័យនីមួយៗ។ បន្តការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់គ្រឿងញៀនតាមមុខសញ្ញាដែលត្រូវអប់រំ និងគោលដៅសំខាន់ៗ។ រៀបចំពង្រឹងជនបង្គោលអប់រំគ្រឿងញៀនតាមសាលារៀន និងរោងចក្រ សហគ្រាសដទៃទៀត ស្របពេលស្ថានភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ច និងសាលារៀនឡើងវិញជាបណ្តើរៗ។
ជាមួយគ្នានេះដែរ ត្រូវបន្តពន្លឿនប្រសិទ្ធភាពការងារអនុវត្តច្បាប់ ដូចជា ការពន្លឿននីតិវិធីការកាត់ទោសជនល្មើសពាក់ព័ន្ធគ្រឿងញៀនធំៗ និងនីតិវិធីរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ឱ្យបានលឿន។ បន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុគីមីផ្សំ រៀបចំការបណ្តុះបណ្តាលឱ្យបានទូលំទូលាយ ដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសារធាតុគីមីផ្សំឱ្យបានហ្មត់ចត់។ ត្រូវពង្រឹងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុ។ រៀបចំឱ្យបានរួចរាល់នូវលក្ខខណ្ឌគោលសម្រាប់អ្នកញៀនគ្រឿងញៀន ដែលត្រូវយកទៅព្យាបាលរយៈពេលវែងនៅមជ្ឈមណ្ឌលជាតិ។ ពង្រឹងរចនាសម្ព័ន្ធធនធានមនុស្ស និងការគ្រប់គ្រងនៅមជ្ឈមណ្ឌលជាតិ និងពង្រឹងគុណភាពគ្រូពេទ្យផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលសុខភាពសហគមន៍ទាំង ៣៥៥ កន្លែង។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងអរគុណគ្រប់គណ:កម្មការក្រសួង ស្ថាប័ន អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន សាសនា និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏សកម្មភាពត្រួតពិនិត្យគ្រឿងញៀនរបស់ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងវិស័យពាក់ព័ន្ធនៅតែមានសកម្មភាពផុលផុស។ ការផ្សព្វផ្សាយអប់រំតាមរយៈបណ្តាញសង្គម ប្រព័ន្ធអនឡាញ និងប្រព័ន្ធព័ត៌មានកាន់តែសកម្ម ជាពិសេសតាមរយៈ Page របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រតិបត្តិការ នៃការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ ទទួលបានលទ្ធផលល្អប្រសើរ។
ចំណែកកងកម្លាំងអនុវត្តច្បាប់ កាន់តែមានសមត្ថភាពក្នុងការស្រាវជ្រាវ និងបង្ក្រាបករណីធំៗ ទាំងករណីជួញដូរគ្រឿងញៀនឆ្លងដែន និងករណីចរាចរណ៍ជួញដូរគ្រឿងញៀននៅក្នុងប្រទេស។ ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទោះបីជាមានបញ្ហាប្រឈមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏យើងនៅតែអាចរក្សាបាននូវការផ្តល់សេវាព្យាបាលដល់អ្នកញៀនទាំងនៅក្នុងមណ្ឌលបណ្តោះអាសន្ន និងក្នុងសហគមន៍។ កិច្ចសហប្រតិបត្តិការអន្តរជាតិនៅតែបន្តសកម្មភាពធម្មតា តាមរយៈកិច្ចប្រជុំនិងទំនាក់ទំនងអនឡាញ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?