ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម បើកការដ្ឋានសាងសង់វិមានឯករាជ្យថ្មីដែលនឹងចេញជារូបរាងនៅក្នុងឆ្នាំ២០២២
រដ្ឋបាលខេត្តកំពង់ចាម បានចាប់ផ្តើមបើកការដ្ឋានសាងសង់វិមានឯករាជ្យថ្មីស្រឡាងជាលើកដំបូងហើយនាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ។ វិមានឯករាជ្យថ្មីនេះ ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ខាងមុខ។

នៅក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់វិមានឯករាជ្យនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា គម្រោងសាងសង់វិមានឯករាជ្យនេះ គឺប្រើប្រាស់រយៈពេល១ឆ្នាំ។ លោក បានបន្តថា នៅថ្ងៃទី០៩ វិច្ឆិកា ដែលជាថ្ងៃរំឮកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិសម្រាប់ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាមនឹងយកថ្ងៃនោះ ដើម្បីសម្ពោធដាក់នូវសមិទ្ធផលថ្មីនេះតែម្តង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ «ជាការពិតណាស់ ពីមុនមកខេត្តកំពង់ចាមយើង ពុំទាន់មានវិមានឯករាជ្យសម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ នៅឡើយទេ ។ ដូច្នេះ ការកសាងនូវវិមានឯករាជ្យនេះ ពិតជាមានសារៈសំខាន់ គឺដើម្បីរំលេចនូវស្នាព្រះហស្ថជាប្រវត្តិសាស្ត្រនៃការអបអរសាទរនូវបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយដ្ឋានប្រវត្តិសាស្ត្រ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សីហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ »។
បើតាមលោកអភិបាលខេត្តកំពង់ចាម ការកសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ជាផ្នែកមួយនៃការបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា កូនចៅជំនាន់ក្រោយៗបន្តទៀតផងដែរ។ ទន្ទឹមនឹងនេះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណ្ឌភាពក្រុងកំពង់ចាម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ពេលមកលេងកម្សាន្តក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជា ការចូលរួមប្រឡងប្រណាំងចលនាទីក្រុងស្អាតនាឆ្នាំបន្តបន្ទាប់ខាងមុខនេះ។

សូមបញ្ជាក់ថា ទីតាំងដែលអាជ្ញាធរខេត្តកំពង់ចាមសម្រេចសាងសង់វិមានឯករាជ្យនាពេលនេះ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងមុខច្រកចូលទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម។ អាជ្ញាធរ បានសាងសង់ពង្រីកផ្លូវឱ្យធំទូលាយនៅចំណុចរង្វង់មូលជុំវិញវិមានឯករាជ្យនេះ រួមទាំង ការពង្រីកផ្លូវបន្ថែមចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ។ លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីសម្រួលដល់កិច្ចដំណើរការនៃការដ្ឋាន អាជ្ញាធរក៏បានផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្នត្រង់ចំណុចកំណាត់ផ្លូវលេខ ៧ចាស់មួយរយៈសិន ដោយបង្វែទិសចរាចរណ៍តាមផ្លូវលេខ ៧ ថ្មី ឬវាងតាមទន្លេអ៊ុំវិញ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ