ព័ត៌មានជាតិ
ស្ពានឆ្លងកាត់ទន្លេសាបត្រូវបានសិក្សា៖បន្តិចទៀត អ្នកកំពង់ឆ្នាំង និងកំពង់ធំឆ្លងកាត់ទៅមកមិនបាច់ប្រើស្ពានព្រែកក្តាមទេ
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជានៅមានគម្រោងសាងសង់ស្ពានធំៗចំនួន៣ទៀតដែលនឹងត្រូវដំណើរការនាពេលខាងមុខ។ ក្នុងនោះ ក៏មានដែរ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប។
បើតាមសម្តេចតេជោ ហ៊ុន សែន គម្រោងធំៗទាំង៣នេះ រួមមាន ទី១. គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ នៅទីរួមខេត្តក្រចេះ ហើយតភ្ជាប់ផ្លូវជាតិលេខ១១ ទៅខេត្តកំពង់ធំ។ នេះ ជាគម្រោងធំមួយ ដើម្បីតភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំតែម្ដង ដើម្បីបង្កើតភាពងាយស្រួល ឬក៏អាចនិយាយបានថា ដើម្បីបំព្រួញដីសម្រាប់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយផ្លូវនេះ មានភាពចំណេញធំណាស់។
ទី២. គម្រោងតភ្ជាប់ដោយធ្វើស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅខេត្តកំពង់ធំ គឺពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដោយអ្នកកំពង់ឆ្នាំង និងអ្នកកំពង់ធំមិនបាច់ប្រើប្រាស់ស្ពានព្រែកក្តាមទេ ហើយអ្នកពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដែលចង់ធ្វើដំណើរទៅខេត្តកំពង់ធំ មិនចាំបាច់មកឆ្លងស្ពានព្រែកក្តាម។ ចំណែក អ្នកនៅកំពង់ធំ ឬអ្នកចុះពីខេត្តព្រះវិហារ ចង់ទៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ឬបន្ទាយមានជ័យ ក៏មិនចាំបាច់មកឆ្លងកាត់ស្ពានព្រែកក្រាមដែរ។ ទី៣. គម្រោងមួយទៀតដែលកំពុងតែសិក្សា គឺការតភ្ជាប់ពីខេត្តបាត់ដំបងទៅសៀមរាបដោយឆ្លងកាត់ទន្លេសាប។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា គម្រោងទាំងអស់នេះ គឺសុទ្ធតែជាគម្រោងដែលធ្វើឱ្យប្រទេសកម្ពុជា មានប្រព័ន្ធផ្លូវ ឬបណ្ដាញផ្លូវគ្រប់គ្រាន់ គឺនៅពេលធ្វើដំណើរទៅមុខហើយ មិនចាំបាច់ថយក្រោយទេ។ ទាក់ទងនឹងគម្រោងទាំងនេះ លោក ហេង រដ្ឋពិសិដ្ឋ អគ្គនាយកសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ចូន ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងសាធារណការ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានដាក់សំណើរួចហើយទៅរដ្ឋាភិបាលចិន ដើម្បីស្នើឥណទានយកមកសាងសង់ផ្លូវថ្មី និងស្ពាន តភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនេះ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ២០០លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ សំណើនេះមិនទាន់ទទួលការឆ្លើយតបយ៉ាងណាពីរដ្ឋាភិបាលចិននោះទេ ។
ចំណែក លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងដែរថា គម្រោងសាងសង់ស្ពាននេះ បានចាប់ផ្តើមសិក្សាកាលឆ្នាំ២០១៤ ប៉ុន្តែក្រោយមកបានផ្អាកមួយរយៈ ដោយសារសម្តេចតេជោបានឱ្យសិក្សាឡើងវិញពីផលប៉ះពាល់បរិស្ថាន និងចរាចរណ៍ឆ្លងកាត់របស់ត្រី។ ជាលទ្ធផល គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាងសង់បានសិក្សាឡើងវិញ ដោយគម្រោងនេះ មិនមានផលប៉ះពាល់បរិស្ថាន និងត្រីនោះទេ។ លោកបន្តថា គម្រោងនេះ ត្រូវបានបើកវេទិកាសាធារណៈនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ ដែលជាលទ្ធផល គឺប្រជាពលរដ្ឋបានគាំទ្រ១០០ភាគរយ ព្រោះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជា កាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ។
តាមគម្រោង ស្ពានដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំ នឹងត្រូវសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ ដែលមានប្រវែង៣ ៩០០ម៉ែត្រ ។ ចំពោះការសាងសង់ផ្លូវ គឺមានប្រវែង៥៧,៣គីឡូម៉ែត្រ ដែលនឹងត្រូវសាងសង់ចាប់ពីស្រុកកំពង់លែងរបស់ខេត្តកំពង់ឆ្នាំង ទៅស្រុកស្ទឹងសែន របស់ខេត្តកំពង់ធំ៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?