Connect with us

ព័ត៌មានជាតិ

ធនាគារ​អេស៊ីលីដា​ បើក​សិក្ខាសាលា ស្ដីពី «​ឱកាស​ចំណេញ​ក្នុង​ការ​វិនិយោគ ​ក្នុង​វិស័យ​មូល​ប​ត្រ​»

បានផុស

នៅ

ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ​សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ បាន​រៀបចំ​បើក​សិក្ខា​សាលា​ស្ដីពី «​ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​» ​នៅ​ថ្ងៃទី​២៤​ ខែ​តុលា ​ឆ្នាំ​២០២០​នា​ទីស្នាក់ការ​កណ្តាល​ធនាគា​រ​ ក្រោម​អធិបតីភាព​ លោក​បណ្ឌិត អិុន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​ និង​ លោក ​ឈុន សម្បត្តិ អគ្គនាយករង ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​នេះ​ ក៏មាន​ការចូលរួម​ពី​អ្នក​និយោគិន​ និង​សាធារណជន​ជាច្រើន​ផង​ដែរ​។​

ថ្លែង​ក្នុងឱកាស​បើក​សិក្ខាសាលា ស្ដីពី «​ឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​» លោក​បណ្ឌិត អិុន ចាន់នី បាន​មានប្រសាសន៍ថា ​តាមរយៈ​សិក្ខាសាលា​នេះ លោកអ្នក​ នឹង​បាន​យល់​ដឹង​កាន់តែច្បាស់ អំពី​ឱកាស​ចំណេញ ​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ យុទ្ធសាស្ត្រ ​នៃ​ការ​ជួញដូរ​មូល​ប​ត្រ មូលដ្ឋានគ្រឹះ ​នៃ​ការវិនិយោគ​មូល​ប​ត្រ បទប្បញ្ញត្តិ​បច្ចុប្បន្នភាព និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីផ្សារ​មូល​ប​ត្រ ព្រមទាំង​វឌ្ឍនភាព​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។

លោក​បាន​បន្តថា​ ទីផ្សារ​ភាគហ៊ុន​បច្ចុប្បន្ន​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សាធារណ​ជន និង​វិនិយោគិន​។ ពិសេស​ជាង​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដែល​ផ្តល់​ឱកាស​ចំណេញ​យ៉ាង​ច្រើន​ដល់​វិនិយោគិន ​តាម​រយៈ​ការ​វិនិយោគ​ទៅលើ​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ដាក់លក់​នៅលើ​ផ្សា​រ​មូល​ប​ត្រ​កម្ពុជា​។ ដូច្នេះ អត្ថប្រយោជន៍ និង​យុទ្ធសាស្ត្រ ​នៃ​ការវិនិយោគ​មូល​ប​ត្រ នឹង​បង្ហាញ​ជូន​តាមរយៈ​បទ​បង្ហាញ​របស់​វាគ្មិន​កិត្តិយស ​មកពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា និង​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី​។

លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹងមាន​វិនិយោគិន និង​សាធារណជន ជាច្រើន​ ចាប់អារម្មណ៍​លើ​ការ​វិនិ​យោគ​នៅក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា និង​ទាំង​ចំនួន​វិនិយោគិន និង​ទំហំ​ជួញដូរ​មូល​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ នឹងមាន​ការកើនឡើង​ជា​លំដាប់ បន្ទាប់ពី​បញ្ចប់​អង្គ​សិក្ខា​សាលា​នេះ​។​

លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន វិនិយោគិន និង​សាធារណជន ដែល​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ​ចូលរួម​ក្នុង​សិក្ខាសាលា​ ស្តីពី​« ឱកាស​ចំណេញ​ក្នុង​ការ​វិនិយោគ​លើ​មូល​ប​ត្រ​»​។​

លោក ​ឈុន សម្បត្តិ អគ្គនាយករង ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ បាន​មានប្រសាសន៍ថា​ ការ​យល់​ដឹង​ពី​ផ្សារ​ហ៊ុន​នេះ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​នៅ​ក្នុង​ផ្សារ​ហ៊ុន​នេះ​ ដើម្បី​ឲ្យ​ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​ជួញដូរ​ទីផ្សារ​ភាគហ៊ុន ​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​ផលចំណេញ​។​

លោក​បាន​បន្តថា ​«​ទោះ​មានឱកាស​ប៉ុណ្ណា​ក៏ដោយ​ ក៏ប៉ុន្តែ​ ប្រសិនបើ​យើង​មិន​មាន​ការ​យល់ដឹង​ ក៏​មិន​អាច​បាន​នូវ​ផល​ប្រយោជន៍​ពី​ឱកាស​នោះដែរ​។ ​អីចឹង​ថ្ងៃនេះ​ ជា​ឱកាសល្អ​ដែល​វិនិយោគិន​ និង​សាធារណជន​ដែល​បាន​ចូលរួម​នេះ​ ដើម្បី​ស្រូបយក​នូវ​ការ​យល់ដឹង ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ទីផ្សារ​និង​ក្របខណ្ឌ​ នៃ​ទីផ្សារ​ហ៊ុន​»​។​

គួរ​បញ្ជាក់ថា​ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ បាន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០​ ធ្វើ​ឲ្យ​ធនាគារ​អេស៊ីលីដា​ ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ទី​១ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើ​ទីផ្សារ​មូល​ប​ត្រ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម