ព័ត៌មានជាតិ
លោក ប្រាក់ សុខុន នឹងចូលរួមបើកសន្និសីទអន្តរជាតិ ស្ដីពីការពង្រឹងតួនាទីស្ត្រី
តបតាមការអញ្ជើញរួមរបស់លោក ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី Phumzile Mlambo-Ngcuka អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) និងជានាយកប្រតិបត្តិ នៃអង្គការ UNWOMEN លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី “ការពង្រឹងតួនាទីស្ត្រីក្នុងការកសាង និងរក្សាសន្តិភាព៖ ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល” តាមវីដេអូ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបញ្ជាក់អំពីការកើនឡើងនូវតួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកដល់ការកសាងសង្គមដែលយុត្តិធម៌ មានបរិយាប័ន្ន ប្រកបដោយវិបុលភាព និងសន្តិភាពនៅជុំវិញពិភពលោក ហើយនឹងគូស បញ្ជាក់អំពីគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់កម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី ហើយនឹងអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសមភាព និងសមធម៌យេនឌ័រ។

លោកក៏នឹងផ្តល់អនុសាសន៍ជាក់ស្តែង និងអាចអនុវត្តបានមួយចំនួនដល់សន្និសីទអន្តរជាតិខាងលើ ផងដែរ។
នៅក្នុងសន្និសីទនោះ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ក៏នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ នៅក្នុងសម័យ ប្រជុំពេញអង្គនីមួយៗនៃសន្និសីទនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០។
ព្រឹត្តិការណ៍សកលនេះ មានគោលបំណងជំរុញការកសាងសន្តិភាពឆ្លើយតបនឹងយេនឌ័រ ព្រមទាំងពន្លឿនការចូលរួមដ៏មានសារៈសំខាន់របស់ស្ត្រី និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការ កសាងសន្តិភាពដោយរួមបញ្ចូលទាំងយេនឌ័រ។
នៅក្នុងឱកាសនៃសន្និសីទនេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មកពី អ.ស.ប និងប្រទេសជាសមាជិកអ.ស.ប អង្គការអន្តរជាតិ និងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការស្ត្រី ប្រតិបត្តិករកសាងសន្តិភាព និងស្ថាប័នពាក់ព័ន្ធដទៃទៀត នឹងធ្វើការឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ស្ត្រីនៅក្នុងដំណើរការចូលរួមកសាងសន្តិភាព ក៏ដូចជាពិនិត្យនូវគម្លាតយេនឌ័រក្នុងពេលបច្ចុប្បន្ន និងការប្តេជ្ញាចិត្តដើម្បីពន្លឿនសកម្មភាពក្រោយឆ្នាំ២០២០៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី