ព័ត៌មានជាតិ
គណៈកម្មការចម្រុះ រកឃើញផ្ទៃដីសរុបចំនួន ៤៧០០ ហិកតា ដែលត្រូវឈ្មួញកាប់ទន្ទ្រានយក
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះគេបានទៅគេឃើញមានការប្រជុំទប់ស្កាត់ការទន្ទ្រានដីរដ្ឋនៅក្នុងបឹងទន្លេសាបក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មនិងសំណង់ ក្នុងនោះក៏មានវត្តមានឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តមសាលសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមសៅ សុខា អគ្គមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង អ្នកមុខអ្នកការជាច្រើនរូបទៀត ដែលបានចូលរួមប្រជុំស្ដាប់វិធានការទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកក្នុងបឹងទន្លេសាបកន្លងទៅ។

ក្រោយពីអភិបាលខេត្តបន្ទាយមានជ័យ អានរបាយការណ៍ទាក់ទិនទៅនឹងការលុបកាប់ទន្ទ្រានយកដីព្រៃលិចទឹកកន្លងទៅនៅក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបុរីក្នុងខេត្តបន្ទាយមានជ័យរួចមក ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មនិងសំណង់ បានដាក់វិធានការសំខាន់ៗដូចខាងក្រោម ៖

ទី១ គណៈកម្មការចម្រុះរបស់ខេត្តត្រូវរៀបចំដាក់ប៉ាណូនៅលើទីតាំងដីឲ្យបានត្រឹមត្រូវ ទី២ ដាំកូនឈើឡើងវិញឲ្យខាងតែបាន ទី៣អ្នកមានប័ណ្ណមុនអនុក្រឹត្យគឺទុកមួយអន្លើសិន ទិ៤ មិនអនុញ្ញាតឲ្យពលរដ្ឋទៅបង្កបង្កើនផលបន្តទៀតទេ ទី៥ អាជ្ញាធរខេត្តត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំជូនទៅរាជរដ្ឋាភិបាលឲ្យបានទៀតទាត់ចាប់ពីពេលនេះតទៅទាក់ទងទៅនឹងចំនួនដីរដ្ឋនៅក្នុងបឹងទន្លេសាបទាំងអស់ដែលក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ទី៦ ត្រូវអនុញ្ញាតឲ្យពលរដ្ឋប្រមូលផលស្រូវដែលបានកំពុងតែប្រមូលហើយមិនអនុញ្ញាតឲ្យចូលទៅក្នុងតំបន់នោះវិញជាដាច់ខាត ចុងក្រោយឯកឧត្តមជាសុផារ៉ាបានរំលឹកទៀតថា ចំពោះដីដែលរកឃើញចំនួន ៤៧០០ហិតាដែលឈ្មួញកាប់ទន្ទ្រានកន្លងទៅនោះ គឺត្រូវតាមចាប់ខ្លួនឲ្យបានដោយមិនលើកលែងនោះទេ ពុំនោះទេវាដូចជាអន់ពេកហើយ ឯកឧត្តមបានបន្តទៀតថា លោកព្រះរាជអាជ្ញាលោកកងរាជអាវុធហត្ថនិងនិងមន្ត្រីប៉ូលិសត្រូវសហការជាមួយនឹងអាជ្ញាធរធ្វើយ៉ាងណាចាត់ការក្នុងរឿងនេះឲ្យបានជោគជ័យកុំបីខាន៕
ដោយ ៖ ពៅ រី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ