ព័ត៌មានជាតិ
ហាងគុយទាវនៅច្បារអំពៅមានភាពស្ងាត់ជ្រងំ ក្រោយផ្ទុះជំងឺកូវីដច្រើន
ហាងគុយទាវ លក់បាយ និងកាហ្វេភាគច្រើន នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានភាពស្ងាត់ជ្រងំ ដោយសារតែប្រជាពលរដ្ឋ មិនចេញពីផ្ទះ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩។

តាមប្រភពពីម្ចាស់ហាងគុយទាវ បាននិយាយថា នៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ កុំថាតែហាងដែលគ្មានម៉ូយ សូម្បីតែហាងដែលធ្លាប់តែមានម៉ូយចូលពិសាណែនណាន់តាន់តាប់បែរជាស្ងាត់ជ្រងំខុសប្លែកពីម្សិលមិញមានភ្ញៀវមកពិសាគួរសម។ ថៅកែហាងដដែលបន្តថា នេះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋមិនចេញពីផ្ទះ ព្រោះភ័យខ្លាចឆ្លងជំងឺកូវីដនេះឯង។
តាមការអះអាងពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានឲ្យដឹងថា នៅហាងលក់ដូរនៅក្នុងភូមិសាស្ត្រសង្កាត់របស់លោក មិនសូវមានភ្ញៀវចូលពិសាក្នុងហាងនោះទេ ដែលភាគច្រើន គឺទិញយកទៅផ្ទះ។ កុំថាតែហាងគុយទាវកាហ្វេ សូម្បីតែផ្ទះលក់ចាប់ហួយក៏ស្ងាត់ផងដែរ។


ក្នុងនោះលោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា ថ្ងៃនេះនៅតាមហាងលក់ដូរមានការស្ងប់ស្ងាត់។ ចំណែកក្នុងផ្សារវិញ គឺឃើញមានតែអ្នកលក់ ចំណែកអ្នកទិញ គឺថយចុះប្រមាណជា៥០ភាគរយ ហើយក្នុងនោះអាជ្ញាធរក៏ដូចជាប្រធានគ្រប់ផ្សារច្បារអំពៅទាំងផ្សារលើនិងផ្សារច្បារអំពៅក្រោម បានចុះទៅចែកម៉ាស់និងណែនាំដល់បងប្អូនអាជីវករឲ្យលាងសំអាតដៃ ដោយសាប៊ូនឹងអាកុល ក្នុងថ្ងៃនេះដែរ គឺបងប្អូនដែលចេញចូលក្នុងផ្សារព្រមទាំងប្រជាពលរដ្ឋលោកនាំគ្នាពាក់ម៉ាសគ្រប់ៗគ្នា។
គួររំលឹកថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មានទ្រង់ទ្រាយជាសហគមន៍ ដែលក្នុងនោះអ្នករស់នៅច្បារអំពៅ មានជាប់ពាក់ព័ន្ធនឹងជំងឺនេះមក ធ្វើឲ្យមានការស្ងប់ស្ងាត់ចាប់តាំងពីពេលថ្ងៃទី២៨ខែវិច្ឆិការហូតមកដល់ថ្ងៃទី៦ខែធ្នូនេះ តែម្តង៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ