Connect with us

ព័ត៌មានជាតិ

កងកម្លាំងនគរបាលការពារព្រំដែនទឹកត្រូវមានជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង​

បានផុស

នៅ

កងកម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក គឺជា​អ្នកអនុវត្ត​ច្បាប់​នៅលើ​ដែនទឹក និង​មាន​តួនាទី​ការពារ​ប្រជា ពលរដ្ឋ​រកស៊ី​ស្រប់ច្បាប់​នៅលើ​ផ្ទៃសមុទ្រ ជាពិសេស​ចូលរួម​ការពារ​បូរណៈភាព អធិបតេយ្យភាព​នៃ​ព្រំដែន​សមុទ្រ​កម្ពុជា​។ ដូច្នេះ​នគរបាល​ការពារ​ព្រំ​ដែនទឹក​ត្រូវមាន​ចំណេះ​ជំនាញ​ច្បាស់លាស់​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​បង្កើន​គុណភាព​នៃ​ការអនុវត្ត​ការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើតាម​ការលើកឡើង​រប​ស់ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ហ្វឹកហ្វឺន​ជំនាញបច្ចេកទេស​បើកបរ​នាវា អូប័រ ជ្រមុជ​ទឹក និង​សង្គ្រោះ ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក ឆ្នាំ​២០២១ ដែល​បាន​ធ្វើឡើង​នៅទីបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ២៤១ ស្ថិតនៅក្នុង​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២១​។

ឯកឧត្តម​បាន​បន្តថា ដើម្បី​បង្កើន​ការយល់ដឹង​ដល់​កងកម្លាំងនូវ​ចំណេះ ជំនាញ ពិតប្រាកដ​ក្នុង​កិច្ច​ប្រតិបត្តិការ​នៅ​តំបន់​សមុទ្រ នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បានដាក់​ចេញ​នូវ​ផែនការ​ហ្វឹកហ្វឺន​ផ្ទៃក្នុង​ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​ផ្នែក​ជំនាញ ដល់​កងកម្លាំង​នៅ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក ដើម្បី​ពង្រឹង​អំពី​វិន័យ របៀបរបប​ការងារ និង​តួនាទី​ភារកិច្ច​ជំនាញ ធានា​ដល់​ការគ្រប់គ្រង បញ្ជា​ដឹកនាំ​កម្លាំង ក្នុង​កិច្ចប្រតិបត្តិការ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ និង​រៀន​រស់​ធ្វើការ​តាមរបៀប​គន្លង​ថ្មី​។​ដូច្នេះ​កម្មសិក្សាការី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ត្រង់ត្រាប់ ក្រេបជញ្ជក់​យកចំណេះ​ជំនាញ​ឲ្យ​បាន​លទ្ធផល​ល្អប្រសើរ​។

ឯកឧត្តម​ប្រធាន​នាយកដ្ឋាន ក៏បាន​ផ្តាំផ្ញើ​ដល់ នាយ​-​នាយរង​នគរបាល​ទាំងអស់ នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក ក្រោយពេល​បានបញ្ចប់​វគ្គ​សិក្សា​នេះ សូម​យកទៅអនុវត្ត​លើកកម្ពស់​បំពេញបន្ថែម​នូវ​កម្រិតយល់ដឹង​តាម​របកគំហើញ​ថ្មីៗ និង​ពង្រឹងសមត្ថភាព​ការងារ ដក​បទពិសោធន៍ ដើម្បី​រួមចំណែក​ក្នុង​ការ​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​ទទួលបាន​ជោគជ័យ​ល្អប្រសើរ​ជូន​អង្គភាព​។​

សូមបញ្ជាក់ថា វគ្គ​ហ្វឹកហ្វឺន​នេះ មាន​កម្មសិក្សាការី​សរុប​ចំនួន ២៥០​នាក់​ក្នុងនោះ​មកពី វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤០ (​ព្រះសីហនុ​) , លេខ​២៤១(​កំពត​),​លេខ​២៦៩(​កោះកុង​) ៤៣០(​កែប​) និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផ្នែក​ទេសចរណ៍ និង​ចរាចរណ៍ នៃ​ខេត្ត​ទាំង​បួន​ខាងលើ​ផងដែរ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម