ព័ត៌មានជាតិ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងត្រូវប្រសិទ្ធិនាមជា«អាកាសយានដ្ឋានអន្តរជាតិតេជោ»
តាមការគ្រោងទុក គឺនៅព្រឹកថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និង ប្រសិទ្ធិនាមព្រលានយន្តហោះថ្មីជា«អាកាសយានដ្ឋានអន្តរជាតិតេជោ»។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គម្រោងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ ត្រូវបានបញ្ជាក់ឱ្យដឹងដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចម្រុះចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាមួយលោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបាន និងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ។ គម្រោងនេះ មានវិសាលភាពលើផ្ទៃដី ២.៦០០ហិកតា ដោយប្រើប្រាស់ទឹកប្រាក់វិនិយោគចំនួន១.៥០០លានដុល្លារ ហើយសាងសង់ដោយក្រុមហ៊ុន OCIC ។ រហូតមកដល់ពេលនេះ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបានការសាងសង់បានប្រមាណជាង៣០%ហើយ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៣ ខាងមុខអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

ជាមួយនឹងការសាងសង់ព្រលានយន្តហោះថ្មីនេះ ក្រុមហ៊ុនOCIC ក៏កំពុងសិក្សាលម្អិត ដើម្បីសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមកកាន់រាជធានីភ្នំពេញលើប្រវែងផ្លូវជាង២០គីឡូម៉ែត្រ។ គម្រោងសាងសង់ផ្លូវអាកាសនេះ គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក៕
ដោយ៖ ណារី

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល