ព័ត៌មានជាតិ
យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៥ គ្រាប់ ត្រូវបានប្រមូលពីរណ្តៅ ក្រោយឈ្មួញកាយដីលក់ ប្រទះឃើញ
ខេត្តតាកែវ៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥ គ្រាប់ត្រូវបានកម្លាំងជំនាញចុះទៅប្រមូលយកមកបំផ្លាញចោល ក្រោយពីប្រទះឃើញនៅរណ្តៅដីដែលកំពុងធ្វើអាជីវកម្មយកអាចម៍ដីលក់។

ការចុះទៅប្រមូលពីសំណាក់សមត្ថកិច្ចជំនាញនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីឈ្មួញរកស៊ីកាយដីលក់បានប្រទះឃើញកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ដោយកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លាយបូរ រួមជាមួយកម្លាំងជំនាញអង្គភាពកំចាត់មីន ស៊ីម៉ាក់។ ទីតាំងស្ថិតនៅចំណុចរណ្តៅដីក្នុងភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមទាំង ៥ គ្រាប់នោះរួមមាន គ្រាប់ត្បាល 60 M ចំនួន ២ គ្រាប់ គ្រាប់បែកដៃចំនួន ១ គ្រាប់ គ្រាប់ M79 ចំនួន ១ គ្រាប់ និងគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ M117 ចំនួន ១ គ្រាប់។

បច្ចុប្បន្នយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង ៥ គ្រាប់ត្រូវបានប្រមូលពីរណ្តៅដីដែលប្រទះឃើញនោះ យកមករក្សាទុកដើម្បីធ្វើការបំផ្លាញចោលនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគបាលខេត្តតាកែវនៅពេលក្រោយ៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ