Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ដកហូត​ដី​​គម្រប​ព្រៃឈើជាង ៦០ ហិកតា ជាសម្បត្តិរដ្ឋ

បានផុស

នៅ

អភិបាលរងខេត្តកំពង់ឆ្នាំងលោក សាន់ យូ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំសមត្ថកិច្ច​ចំរុះចុះដកហូតដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ ២០០២ ចំនួនជាង ៦០ហិកតា នៅក្នុងឃុំក្រាំងស្គារ ស្រុក​ទឹកផុស ដែលជនខិលខូចបានលួចឈូសឆាយរំលោភយក​ធ្វើជាកម្មសិទ្ធិកន្លង​មកបានដកហូត​ទុក​ជាសម្បត្តិរដ្ឋវិញ។ឮ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ​ថា​កាល​ពីថ្ងៃទី០៦ ខែធ្នូ ក្រុមការងារចម្រុះពិតជាបានចុះទៅដកហូតយកដីគម្របព្រៃឆ្នាំ២០០២ នៅ​ឃុំក្រាំងស្គារ យកទុកជាសម្បត្តិរដ្ឋវិញ ពិតមែន តែទំហំពិតប្រាកដនោះ​ខាងរដ្ឋបាល​ព្រៃឈើ​ទើបដឹងច្បាស់។

ទាក់ទងនឹងករណីនេះ លោកពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើស្ដីទី បានឲ្យដឹងនៅព្រឹក​ថ្ងៃទី​០៧ ខែធ្នូនេះថា ដីគម្របព្រៃឈើរបស់រដ្ឋ ឆ្នាំ២០០២ ដែលត្រូវក្រុមជនល្មើសបានរុករានទន្ទ្រាន​ឈូស​ឆាយយកធ្វើជាកម្មសិទ្ធិនោះ មានចំនួន ៦១ ហិកតា ត្រូវបានដកហូតយក​មកទុកជាសម្បត្តិ​របស់រដ្ឋវិញ នេះគិតត្រឹមតែដីដែលបានភ្ជួររាស់រួចហើយ។

លោកនាយរងស្តីទី ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះវិធានការ​ក្រុម ការងារនិងបន្តការស្រាវជ្រាវទៀតថាតើមានការទិញ លក់ពីខាងណា និងមានលិខិតអនុញ្ញាត​ដែរឬអត់។ ព្រោះថាដីទាំងអស់នេះកាលពីសម័យយុវជនចុះវាស់វែងដីធ្លីនេះមិន បានវាស់វែង​ឲ្យ​ទៅខាងណានោះឡើយ។

ដោយឡែកកន្លែងខ្លះប្រជាពលរដ្ឋរស់នៅអាស្រ័យផលប៉ុន្មាន ក៏ត្រូវធ្វើការស្រាវជ្រាវឡើង វិញដែរដើម្បីកំណត់ឲ្យដឹងច្បាស់ពិតប្រាកដ។

ទាក់ទងនឹងករណីខាងលើនេះ អាជ្ញាធរខេត្ត នឹងធ្វើការបន្តដកហូតកន្លែងផ្សេងៗទៀត ដែលស្ថិត​នៅក្នុងស្រុកទឹកផុស ជាប្រភេទដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលត្រូវបានគេរំលោភយក​ធ្វើជា​សកម្ម​សិទ្ធកន្លងមក។

ករណីនេះអាជ្ញាធរខេត្តបានកំណត់មុខសញ្ញាជនល្មើសរួចហើយ ចំណែកជំនាញខ័ណ្ឌរដ្ឋបាលព្រៃ ឈើខេត្តកំពង់ឆ្នាំង ក៏កំពុងតែកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម