ព័ត៌មានជាតិ
នគរបាលសណ្តាប់ធ្នាប់ប្រើធម៌ក្តៅលើអាជីវករលក់ដូររំលោភលើទ្រូងផ្លូវ២៧១ខាងមុខពេទ្យរុស្សី
កងកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅរៀបចំពង្រឹងអនុវត្តសណ្តាប់ធ្នាប់ និងរំដោះបានកំណាត់ទ្រូងផ្លូវ២៧១ខាងមុខពេទ្យរុស្សីឱ្យបានធំទូលាយនិងឱ្យមានរបៀបរៀបរយល្អឡើងវិញ។ នគរបាល ក៏បានណែនាំដល់អាជីវករត្រូវបញ្ឈប់ការតាំងលក់ទំនិញ ម្ហូបអាហារ ឧបករណ៍សម្ភារៈផ្សេងៗ រំលោភលើទ្រូងផ្លូវនេះតទៅទៀត ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ឱ្យបានល្អប្រសើរ។

ការចុះរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។ ជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់នេះ កងកម្លាំងនគរបាល ក៏បានឃាត់ម៉ូតូធ្វើដំណើរបញ្ច្រាសទិសចំនួន១៣គ្រឿងយកទៅផាកពិន័យតាមផ្លូវច្បាប់ផងដែរ។ ជាការកត់សម្គាល់ នៅលើកំណាត់ផ្លូវលេខ២៧១ ខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រហូតដល់ខាងមុខខ្លោងទ្វារវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺគេបានសង្កេតឃើញថា តែងតែមានការកកស្ទះចរាចរណ៍ដោយអាជីវករមួយចំនួនបានយកទ្រូងផ្លូវធ្វើអាជីវកម្មលក់ទំនិញ អាហារតាមរទេះ និងការដាក់តាំងលក់ទំនិញ សម្ភារៈ ឧបករណ៍ផ្សេងៗខាងមុខផ្ទះ ឬខាងមុខហាង ក្រុមហ៊ុនបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ បានអះអាងឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅគោលដៅខាងលើ គឺដើម្បីពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់ឱ្យមានភាពប្រសើរឡើង ខណៈដែលនៅគោលដៅនេះ គឺតែងតែរងការរះគន់ពីប្រជាពលរដ្ឋដែលធ្វើដំណើររងការកកស្ទះចរាចរណ៍ជាប្រចាំដែលផ្លូវមានភាពចង្អៀតដោយសារការរំលោភលើទ្រូងផ្លូវធ្វើអាជីវកម្មរបស់បងប្អូនអាជីវករ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបើកបរបញ្ច្រាសទិស។
លោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានបន្តទៀតថា ការចុះអនុវត្តពង្រឹងលើការងារសណ្តាប់ធ្នាប់នេះផងដែរ គឺកម្លាំងបន្តអនុវត្តម៉ឺងម៉ាត់បំផុតតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវវិធានការក្តៅក្នុងការចុះពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់ឱ្យមានភាពប្រសើរឡើង ដោយកម្លាំងបន្តត្រួតពិនិត្យជាប្រចាំ បើក្នុងករណីបងប្អូនអាជីវករមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច គឺនឹងចាប់យកទំនិញ ឧបរណ៍ សម្ភារៈ ដើម្បីផាកពិន័យតាមច្បាប់។

លោកវរសេនីយ៍ឯក អេម សម្បត្តិ បានបន្ថែមថា ជុំវិញការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងការិយាល័យសណ្តាប់ធ្នាប់នឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដើម្បីបន្តចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យមានគុណភាពប្រសិទ្ធភាពនិងឱ្យល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកវរសេនីយ៍ឯក អេម សម្បត្តិ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ នៅក្នុង រាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងតាមរយៈនៃការចូលរួមគោរពច្បាប់ និងសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ