Connect with us

ព័ត៌មានជាតិ

គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប សម្រេចបាន​ជាង ៩០​ភាគរយៈ​ហើយ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១

បានផុស

នៅ

សៀម​រា​ប ៖ ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​ប្រចាំ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប បានសម្រេច​ជាង​៩២,៧២​ភាគរយ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​សាង់សង​នា​ពេល​នេះ គឺ​ពិនិត្យមើល​ក្រុម​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ចុះ​ពិនិត្យ​បច្ចេកទេស​នៃ​ការ​អ៊ុត​កៅស៊ូ​បេតុង (AC) ការដាំ​កូន​រុក្ខជាតិ​លម្អ​សោភ័ណភាព​នៅតាម​បណ្ដោយ​ទ្រូងផ្លូវ ការ​អ៊ុត​ភ្ជាប់​មុខតំណ​បេតុង​កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ គំនូស​ចែក​ទ្រូងផ្លូវ រង្វង់​មូល​ព្រះរាជដំណាក់ ខឿន​ចិញ្ចើមផ្លូវ គំនូស​សញ្ញា​ចរាចរណ៍​សម្រាប់​អ្នក​ថ្មើរជើង ការ​ដាំ​ស្មៅ និង​ផ្កា​លំអ​សួន និង​ការ​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ផងដែរ​។ ជា​មួយ​គ្នា​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​របស់​អង្គភាព​សាងសង់​ទាំងអស់ ចំពោះ​ផ្លូវ​ជិះ​កង់ ឬ​ដើរ ត្រូវ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​ដែល​បាន​អ៊ុត​កៅស៊ូ​រួច​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានាបាន​នូវ​គុណភាព​រឹងមាំ​ប្រើប្រាស់​ជាប់​បាន​យូរ​អង្វែង​។ ឯកឧត្តម ក៏បាន​សំណូមពរ​ឱ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ពិនិត្យ​លទ្ធភាព​ដាំ​ផ្កា​មុខ​ផ្លូវ​ចូលទៅ​កាន់​ប្រាសាទអង្គរវត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ស័ក្តិ​សមជា​មជ្ឈមណ្ឌល​វប្បធម៌ ប្រវត្តិសាស្ត្រ ក៏ដូចជា​ជួយ​បង្កើន​សោភ័ណភាព​ថែម​មួយកម្រិត​ទៀត និង​ត្រូវ​យកចិត្តទុកដាក់​លើ​ការដឹកជញ្ជូន​កៅស៊ូ​ស្រោច​ផ្លូវ​ឱ្យបាន​ហ្មត់ចត់​ទៅកាន់​ការដ្ឋាន ជៀសវាង​កុំឱ្យ​ស្រក់​នៅតាម​ដងផ្លូវ ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ ដែល​បាន​ស្ថាបនា​រួច​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ស្ពាន​ដែល​បាន​សាងសង់​ឆ្លងកាត់​ដងស្ទឹង​សៀមរាប និង​បាន​ស្នើឱ្យ​អ្នកជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ លាបថ្នាំ​ពណ៌​ដូចគ្នា​លើ​តួ​ស្ពាន និង​បង្កាន់ដៃស្ពាន​ចំនួន ៥​កន្លែង​។ ជាមួយ​នោះ​ក្រុមការងារ​ក៏បាន​ពិនិត្យឃើញ​បញ្ហា​កំហុស​បច្ចេកទេស​បន្តិច​បន្តួច​ក្នុងអំឡុង​ពេលធ្វើការ​អ៊ុត​កៅស៊ូ និង​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេសរ​បស់​អង្គភាព​សាងសង់ ក៏ដូចជា​អ្នកជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ធ្វើការ​កែតម្រូវ​ឱ្យបាន​សមស្រប​ទៅនឹង​ស្តង់ដា​បច្ចេកទេស​នៃ​ការសាងសង់​។

គួរ​រម្លឹក​ផង​ដែរ​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣៨ ខ្សែ នេះ មាន​ប្រវែង​សរុប ១០៦,៤២​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩.២១៦.៥៩៥​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ចំនួន ៩​លាន​ដុល្លារ​អាមេរិក ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ហើយ​ចំពោះ​ការសាងសង់​នេះដែរ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

ម៉ាដាម Pang ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ រស់នៅក្រោមគំនរទ្រព្យដ៏មហាសាល

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួងមហាផ្ទៃ នឹងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ឆ្នាំ ២០២៤ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់សន្ទូង និងដំណាំរួមផ្សំ ជាង ៦ ម៉ឺនហិតា

សេដ្ឋកិច្ច៥៤ នាទីutes មុន

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍វិនិយោគលើវិស័យថាមពល និងទេសចរណ៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ឥណ្ឌូណេស៊ី ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កាតា សង់​ផ្ទះ​ធូរ​ថ្លៃ​ឲ្យ​ប្រជាជន​ចំំនួន​១​លាន​ខ្នង

ព័ត៌មានជាតិ១៦ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

Sokha Hotels

ព័ត៌មានពេញនិយម