Connect with us

ព័ត៌មានជាតិ

សមាគមគ្រូពេទ្យ TYDA ប្រគល់​ម៉ាស ចំនួន ១០ម៉ឺន ជូនបញ្ជា​ការ​ដ្ឋានកងទ័ពជើងគោក

បានផុស

នៅ

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ថ្នាក់ ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានលោក ហ៊ុន ម៉ាណែត និងលោក ស្រី ពេជចន្ទ មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច តេជោ បានចាត់ឲ្យក្រុម ការ​ងារប្រគល់ម៉ាស ចំនួន១០ ម៉ឺនម៉ាស ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រើប្រាស់​នៅក្នុងក្រប​ខណ្ឌ​កងទ័ព ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ទោ កៅ វណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាល កងទ័ពជើង​គោក តំណាង​ឧត្ដមសេនីយ៍​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបាន​ឧបត្ថម្ភ​ម៉ាសចំនួន១០ម៉ឺនម៉ាស ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រើប្រាស់ក្នុង​យុទ្ធនា​ការ​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ 

ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមវត្តមាន ឧត្ដមសេនីយ៍​ទោ​ឧត្ដមសេនីយ៍​ទោ កៅ វណ្ណារ៉េត និងលោកទន្ទបណ្ឌិតហោ អូន តំណាងក្រុមការងារគ្រូពេទ្យស្ម័គ្រ​ចិត្តយុវ​ជន​សម្តេចតេជោ (TYDA)។ 

​​គួររំលឹកផងដែរថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ការរីករាលដាល​ ជំងឺកូវីដ-១៩ តាម​រយៈការធ្វើចត្តាឡីស័ក និងចូលរួមអនុវត្តនូវវិធានការ​របស់ក្រសួងសុខាភិបាល ឲ្យបាន​​ត្រឹមត្រូវ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម