ព័ត៌មានជាតិ
សណ្ឋាគារជិត ២ម៉ឺនបន្ទប់ដំណើរការឡើងវិញ រង់ចំាទទួលភ្ញៀវទេសចរនៅចុងឆ្នាំនេះ
ខេត្តសៀមរាប៖ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្តសៀមរាបកំពុងរៀបចំកែលម្អទីតាំងរបស់ខ្លួនឡើងវិញ ដើម្បីរង់ចាំទទួលភ្ញៀវទេសចរ ក្រោយផ្អាកដំណើរការមួយរយៈធំ ដោយសារវិបត្តិកូវីដ-១៩។ នេះបើតាមការបញ្ជាក់ររបស់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៨ ខែ ធ្នូនេះថា នៅខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨០០០បន្ទប់ ដែលបានបើកដំណើរការឡើងវិញ។ លោកបន្តថា ភ្ញៀវទេសចរ ក៏ចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាបជាបណ្តើរផងដែរ។ ជាក់ស្តែងនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្តនៅខេត្តសក្កានុពលមួយនេះប្រមាណ ៦០០០នាក់ ជារៀងរាល់សប្តាហ៍។
«ថ្ងៃចុងសប្តាហ៍មានភ្ញៀវច្រើន ភាគច្រើនជាភ្ញៀវជាតិ ចំណែកភ្ញៀវអន្តរជាតិ មានតែទេសចរណ៍ផ្ទៃក្នុងទេ(អន្តរជាតិនៅក្នុងប្រទេស) ព្រោះមិនទាន់មានការហោះហើរច្រើន»។
លោក ង៉ូវ សេងកាក់ បានសង្កត់ធ្ងន់ថា នៅក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី ៨០ភាគរយ ទៅ ៩០ភាគរយ។ ប៉ុន្តបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ ដូចជា សេវាកម្ម អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ ដែលជាផ្នែកមួយជួយជំរុញវិស័យសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរនាពេលឆាប់ៗនេះ។
លើសពីនេះទៀត ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ខាងមុខ មានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្កាពួ អ៊ែឡាញ និងម៉ៃអ៊ែឡាញ នឹងដឹកភ្ញៀវទេចរចូលមកខេត្តសៀមរាប។ នេះបើតាមការជូនដំណឹងរបស់ភ្នាក់ងារអាកាសចរណ៍កម្ពុជា។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានសណ្ឋាគារសរុបចំនួន ១,០២៨ ទីតាំង ស្មើនឹង ៤៤,៤២៨ បន្ទប់ និងផ្ទះភ្ញៀវមានចំនួន ២,៧៥៥ ទីតាំង ស្មើនឹង ៣៥,៧៩១ បន្ទប់។
បើតាមក្រសួងទេសចរណ៍ ពេញមួយឆ្នាំ២០២០ កន្លងទៅ នៅទូទាំងប្រទេស មានសណ្ឋាគារចំនួន ២៥៩ ទីតាំង ស្មើនឹង ១៤,៤៥៣ បន្ទប់ និងផ្ទះភ្ញៀវចំនួន ២៩៤ ទីតាំង ស្មើនឹង ៣,១៧១ បន្ទប់ បានបិទទ្វារជាបន្តបន្ទាប់ ក្នុងនោះ ទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេមានរាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕
អត្ថបទ៖ ទួន សុផល
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង