ព័ត៌មានជាតិ
កម្ពុជា-វៀតណាម រួមគ្នាដោះស្រាយបញ្ហាកកស្ទះដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនទ្វេភាគី
ក្រុមការងារចម្រុះនៃភាគីរាជរដ្ឋាភិបាលកម្ពុជា និងភាគីរដ្ឋាភិបាលវៀតណាមបានជួបប្រជុំពិភាក្សាគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាពស្តីពីការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកព្រំដែនអន្តរជាតិទ្វេភាគី។
ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញនេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារប្រទេសទាំងពីរបានពិភាក្សាគ្នានិងដំណោះស្រាយធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការដឹកជញ្ជូន នៅច្រកទ្វារព្រំដែនអន្តរជាតិទ្វេភាគី ខណៈការបញ្ចេញទំនិញឆ្លងដែនក្នុងពេលបច្ចុប្បន្នមានភាពយឺតយ៉ាវ ដោយសាររង់ចាំការបំពេញបែបបទឯកសារស្មុគស្មាញ។
លោក បានបន្តថាការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរ ដល់ជួយដល់ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិទាំងពីរ។
យ៉ាងណាក៏ដោយ លោក ង្វៀន ហុយតាំង (Nguyen Huy Tang)ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាថ្មីៗនេះ បានស្នើដល់កម្ពុជា ជួយកែសម្រួលបែបបទនៃការឆ្លងកាត់ទំនិញនៅព្រំដែនរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានរំហូរ និងសកម្មថែមទៀត។
យោងតាមរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការដោះដូរទ្វេភាគីចាប់តាំងពីដើមឆ្នាំរហូតដល់ជិតដំណាច់ឆ្នាំ២០២១នេះ មានទឹកប្រាក់សរុបជាង៧ពាន់លានដុល្លារ ដោយនៅក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាមច្រើនជាងវៀតណាមនាំចូលមកកម្ពុជា បើទោះបីស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតដោយជំងឺកូវីដ១៩។ ទំនិញពីកម្ពុជានាំចេញទៅវៀតណាមភាគច្រើនជាផលិតផលកសិកម្មមានដូចជា៖ ស្រូវ ពោត ដំឡូងមី សណ្តោងសៀង ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ជាដើម៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ