Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជិត​១០០​គ្រួសារ ​ទទួល​អំណោយ​មនុស្សធម៌​លោក​រដ្ឋមន្ត្រី វង សូត​

បានផុស

នៅ

លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ តំណាង ​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​គ្រឿង​ឧបភោគ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កាលពី​ល្ងាច​ម្សិលមិញ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តំណាង​ លោក​ វង សូត បាន​ថ្លែង​នូវ​ការ​​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ សំណាក់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា។ ដែល​ជា​និច្ចកាល​ សម្ដេច​ទាំង​ទ្វេ តែងតែ​គិតគូរ ​យកចិត្ត​ទុក​ដាក់ ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាធំ​។

បន្ថែម​ពី​នោះ ទោះ​នៅ​ទីណា​ក៏ដោយ ​ឲ្យ​តែ​មាន​ពលរដ្ឋ​រងគ្រោះ​ ឬ​ជួប​ទុក្ខ​អាសន្ន​ ទោះ​ដល់​ទី​តំបន់​ដាច់​ស្រយាល​យ៉ាង​ណា​ក៏ដោយ ​ក៏​មាន​វត្តមាន ​សម្ដេច​ទាំង​ទ្វេ ចុះទៅ​ដល់​ទី​នោះ​ ពិសេស​មួយរយៈ​នេះ ​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​រាប់​សែន​គ្រួសារ​។​

​ជាក់ស្ដែង ស្របតាម​ការ​ចង្អុលបង្ហាញ​របស់​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ និង​លោក​រដ្ឋមន្ត្រី វង សូត រួចមក ក្រុមការងារ ​ក៏បាន​នាំ​អំណោយ ​ស្បៀង​ ដើម្បី​ជួយ​ដោះស្រាយ​ទាន់ពេលវេលា និង​សម្រួល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​កូ​វីដ​-១៩​ និង​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​បរិបូរណ៍​។​

​អំណោយ​សប្បុរសធម៌​ដែល​បាន​ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​ជិត​១០០​គ្រួសារ​នោះ​រួម​មាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និង​ ថវិកា​២​ម៉ឺន​រៀល ក្នុង​១​គ្រួសារ ដែល​ជា​អំណោយ​សប្បុរសធម៌ ក្រសួង និង ​លោក​ឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ និង​ភរិយា​៕អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម