Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅចុះពិនិត្យការស្ដារប្រឡាយបង្ហូរទឹកបញ្ចៀសការជន់លិច​

បានផុស

នៅ

លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការជីក​ស្ដារប្រឡាយ​បង្ហូរទឹក​ចេញពី​ទីតាំង​ដែល​លិចលង់​ទាំង​កណ្តាលយប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពពី​លោក គុយ គឹម​ហ៊ាង ប្រធាន​សា​ធា​រណៈ​ការ​សាលាខណ្ឌ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​កាលពី​យប់​ថ្ងៃទី​៧​ ខែធ្នូ​នេះ​ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​កាយ​ប្រឡាយ​បង្ហូរទឹក​ចេញពី​ទីតាំង​ដែល​រង​ការលិចលង់​ចេញពី​អតីតផ្សា​របឹង​ព្រលឹត ក្នុងភូមិ​អូរអណ្តូង​១ ​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ខ​ណៈដែល​ទីតាំង​មួយចំនួន​នៅតែ​បន្ត​លិច​លង់​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​។​

លោក​ប្រធានការិយាល័យ​សា​ធា​រណៈ​ការ​បាន​បន្តថា ​បើទោះបីជា​តំបន់​មួយចំនួន​បាន​រីងស្ងួត​ក៏ដោយ​ប៉ុន្តែ​នៅ​តំបន់​ទំនាប​ខ្លះៗ​ក៏​មិនទាន់​ស្រក​ទើប​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ដាក់​កម្លាំង​និង​គ្រឿង​ចក្រ​ចុះ​កាយ​ប្រឡាយ​បង្ហូ​រទឹក​ហើយ​ទីតាំង​ចំនួន​២​បន្ថែមទៀត​តម្រូវ​ឲ្យ​ដាក់​ម៉ា​ស៊ីន​បូមទឹក​ខ្នាត​ធំ​ដាក់​បូម​ទាំងយប់​ទាំង​ថ្ងៃ​។​

ទាក់ទិន​ទៅ​និង​ការចុះពិនិត្យ​ទីតាំង​កាយ​ប្រឡាយ​បង្ហូ​រទឹក​និង​ទីតាំង​ដាក់​ម៉ា​ស៊ីន​បូមទឹក​ទាំង​កណ្តាលយប់​នេះ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ចង់​ឲ្យ​ព​ន្លឿ​ន​ក្នុងការ​រំដោះ​ទឹក​ចេញពី​តំបន់​ដែល​រង​ការលិចលង់​ធ្វើ​យ៉ាងណា​មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​លោក​មានការ​លំបាក​ក្នុងការ​រស់នៅ​លើទឹក​។​ក្នុងនោះ​លោក​អភិបាល​ខណ្ឌ​ប្តេជ្ញាចិត្ត​មិន​ឲ្យ​មានទឹក​លិចលង់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​តទៅទៀត​បើសិនជា​មេឃ​មិន​ធ្លាក់​ភ្លៀង​ខ្លាំង​ដូច​ពេលកន្លងមក​។​ហើយ​តំបន់​ដែល​រង​ការលិចលង់​ភាគច្រើន​មិនទាន់មាន​ប្រព​ន្ធ័​លូ​ប​ង្ងូ​ទឹក​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ វិនាទី មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

ព័ត៌មានជាតិ៣ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ៦ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ៩ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម១០ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

Sokha Hotels

ព័ត៌មានពេញនិយម