ព័ត៌មានជាតិ
កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មសរុប ៩,៦ ប៊ីលានដុល្លារជាមួយបណ្តាប្រទេស OIF នៅឆ្នាំ២០២០
នៅឆ្នាំ២០២០ កម្ពុជា សម្រេចបានទំហំពាណិជកម្មសរុប ៩,៦ ប៊ីលានដុល្លារអាមេរិក ជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ ប៊ីលានដុល្លារ កើនឡើងប្រមាណ៤% ធៀបនឹងឆ្នាំ២០១៩។ តួលេខនេះ បង្ហាញនៅក្នុងពិធីប្រកាសបើកកម្មវិធីជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូន ដែលធ្វើឡើងនៅរាជធានីភ្នំពេញក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងអង្គការក្រុមប្រទេសនិយាយភាសារបារាំង(OIF) នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូននេះធ្វើឡើងដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចពាណិច្ជកម្មរវាងប្រទេសប្រើប្រាស់ភាសាបារាំងនិងប្រទេសក្នុងតំបន់និងជាមួយកម្ពុជា ។

លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្វាគមន៍និងគាំទ្រដល់បេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីដែលត្រូវបានផ្តួចផ្តើមដោយអង្គការOIFក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋ កិច្ចរវាងប្រទេសប្រើប្រាស់ភាសាបារាំងនិងប្រទេសក្នុងតំបន់។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូតជាមួយប្រទេសជាសមាជិកអង្គការ OIFដែលកត្តាទាំងនេះនឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យរួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ចនិងចូលរួមចំណែកស្តារសេដ្ឋ កិច្ចឡើងវិញបន្ទាប់ពីទទួលផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ-១៩។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្ម ដែលកម្ពុជា មាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មី ក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃ ដែលកំពុងមានឧត្តមភាពរីកចម្រើន។
សូមបញ្ជាក់ថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្កការ OIF មានសរុបចំនួន៨៨ ប្រទេស៕ ដោយ៖ណារី


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?