Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់កីឡដ្ឋានអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២២

បានផុស

នៅ

គម្រោងសាងសង់កីឡដ្ឋានអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅពាក់កណ្ដាល​ឆ្នាំ ២០២២ ស្របពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣។

លោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ បានអញ្ជើញចុះពិនិត្យ មើលវឌ្ឍន​ភាព នៃការសាងសង់មណ្ឌលកីឡខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺសាងសង់តាមលក្ខណៈបច្ចេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើម​របស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោង​ណា​ហ្គា​វើលបេះដូងសប្បុរសរួម​ទាំងពីសំណាក់​សប្បុរស​ជន​នានាដ៏ទៃទៀត។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២​ លាន​ដុល្លារអាមេរិក​មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូល​ឱ្យទាន់ពេលវេលា​ដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម